រកឃើញអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅឆ្នាំ ២០១៩

  • 2019-12-26 04:20:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិតតាំងពីថ្ងៃទី ១ ខែមករា ដល់ខែធ្នូ ឆ្នាំ ២០១៩ នេះគ្រាប់ស៊ុតបញ្ជូលទីរបស់កីឡាករឆ្នើមៗទាំង ១១ រូបនៅតាមលីគកំពូលអឺរ៉ុប​ ត្រូវបានរកឃើញហើយគឺបានទៅលើ កីឡាករប៉ូឡូញ​ Robert Lewandowski ។

Lewandowski ពេលលេងនៅក្លឹប /រូបថត៖ Bayern

ខ្សែប្រយុទ្ធក្រុម Bayern Muchen កីឡាករ Robert Lewandowski បង្ហាញខ្លួន ៥៨ ប្រកួតរកបាន ៥៤ គ្រាប់(គិតទាំងជម្រើសជាតិនិងក្លឹប)។ ចំណែកអ្នកលេខ ២ បានទៅលើ Lionel Messi បង្ហាញខ្លួន ៥៨ ប្រកួតរកបាន ៥០ គ្រាប់។ រីឯ Kylian Mbappé បង្ហាញខ្លួន ៤៩ ប្រកួតរកបាន ៤៤ គ្រាប់នៅឈរលេខ ៣។ អ្វីដែលគួរចាប់អារម្មណ៍ កីឡាករ អីស្រាអែល Eran Zahavi ដែលលេងនៅលីគចិនក្លឹប Guangzhou R&F (ក្រៅពីលីគកំពូលអឺរ៉ុប) អាចរកបានដល់ ៤០ គ្រាប់។ កាល​ពី​ឆ្នាំ ២០១៦ រូបគេជាប់​ជា​កីឡាករ​រក​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​លីគ​កំពូល​ចិន​ឆ្នាំ ២០១៧ និង​ជួយ​ឲ្យ​ Guangzhou R&F ​លើក​ពាន​ផង​ដែរ ចំណែកតំណែង Top Scorer នៅ​វគ្គ​ជម្រុះ​ ព្រឹត្តិការណ៍ UEFA Euro 2020 រូបគេអាច​រក​បាន ១១ គ្រាប់​ដូច​គ្នាស្មើនឹង កីឡាករសញ្ជាតិ​អង់គ្លេស Harry Kane ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Marca ប្រែ​សម្រួល៖ រក្សា

;