ភិក្ខុមួយអង្គ ឆ្លាក់អក្សរខ្មែរប្រភេទ 3D បង្កប់រចនាបថខ្មែររស់រវើក គួរឲ្យសរសើរ
- 2019-12-26 09:13:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភិក្ខុមួយអង្គ ឆ្លាក់អក្សរខ្មែរប្រភេទ 3D បង្កប់រចនាបថខ្មែររស់រវើក គួរឲ្យសរសើរ
ចន្លោះមិនឃើញ
នៅយប់មិញនេះ មានការចែករំលែករូបភាពសិល្បៈឆ្លាក់អក្សរខ្មែរជាច្រើនសន្លឹកនៅលើបណ្ដាញសង្គម ដែលចំណុចចាប់អារម្មណ៍ គឺទឹកដៃនៃការឆ្លាក់របស់វិចិត្រករ គឺមានបង្កប់នូវរចនាបថខ្មែរ និងមានសភាពរស់រវើកគួរឲ្យស្ញប់ស្ញែងក្រៃលែង។
ចម្លាក់អក្សរខ្មែរទាំងនោះ គឺឆ្លាក់ជាឈ្មោះរបស់មនុស្សទូទៅ ទៅតាមការស្រមើស្រមៃ មនោអារម្មណ៍ ឬការស្គាល់ ការពាក់ព័ន្ធរបស់វិចិត្រករ។ ប៉ុន្តែអ្វីដែលដូចគ្នានោះ គឺទម្រង់អក្សរឆ្លាក់ខ្មែរទាំងនោះ មួយៗ គឺបង្កប់នូវអត្តសញ្ញាណខ្មែរ និងសិល្បៈរស់រវើក ដោយក្នុងនោះ សុទ្ធជាអក្សរផុស លោត(3D) យ៉ាងល្អឯក កម្រនឹងមានអ្នកអាចធ្វើបាន។ តាមរយៈរូបភាព គេបានដឹងថា ម្ចាស់ស្នាដៃសិល្បៈដ៏ល្អវិចិត្រនេះ គឺមានឈ្មោះ ភិក្ខុ បោ វិបុល ដែលមានសរសេរភ្ជាប់រូបសិល្បៈគ្រប់ទាំងអស់។
តោះ...ទស្សនាទឹកដៃសិល្បៈល្អឯករបស់ ភិក្ខុ យើងទាំងអស់គ្នា ហើយកុំភ្លេចស៊ែរលើកទឹកចិត្តលោកផង!