ក្លឹប​សីដក់​ក្រសួង​ការពារ​ជាតិ​ ខក​ចិត្ត​២ដង​ទាំង​ក្រុម​បុរស​ និង​នារី​

  • 2019-12-26 09:20:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​សីដក់​ក្រសួង​ការពារ​ជាតិ​ម្សិលមិញ​នេះ​នៃ​កម្មវិធី​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ២០១៩​ ខក​ចិត្ត​២ដង​ទាំង​បុរស​ ក១​ និង​ក្រុម​នារី​ ក្រោយ​ចាញ់​វគ្គផ្ដាច់ព្រ័ត្រ​បាន​ត្រឹម​មេដាយ​ប្រាក់២គ្រឿង។​

ក្រុមនារីក្រសួងការពារជាតិ(អាវទឹកក្រូច)
ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​សហព័ន្ធ​កីឡា​សីដក់​កម្ពុជា​នា​រសៀល​ម្សិលមិញ​នេះ ​គឺ​ពិត​ជា​ជក់ចិត្ត​តែ​ម្ដង​ មិន​ថា​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ផ្នែក​នារី​ ៣-៣​ ឬ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ផ្នែក​បុរស​ ក១​ ៣-៣​ ជា​មួយក្រុម​ក្រសួងមហាផ្ទៃ​ នោះ​ទេ។​
ក្រុមក្រសួងការពារជាតិ(ខោខៀវ)

ក្រុម​ក្រសួង​ការពារ​ជាតិ​ផ្នែក​នារី​ ៣-៣​ ប៉ះ​ក្រុម​មជ្ឈមណ្ឌល​ ខ.ភ.ម​ វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​គឺ​ធ្វើ​មិន​បាន​ល្អ​នោះ​ឡើយ​ ពោល​ចាញ់​ ២-០​ តែ​ម្ដង​មិន​អាច​តដៃ​បាន​ឡើយ​ ចុង​ក្រោយ​បាន​មេដាយ​ប្រាក់១។​ ចំណែក​ក្រុម​ក្រសួង​ការពារ​ជាតិ​ផ្នែក​បុរស​ ក១​ ៣-៣​ វិញ​គឺ​នៅ​តែ​ធ្វើ​មិន​ល្អ​ដដែល​នៅ​ពេល​ប៉ះ​ក្រសួង​មហាផ្ទៃ។​ បើក​ឆាក​សិត​ទី១​ ការពារ​ជាតិ​ភ្លាត់​ចាញ់​ មហាផ្ទៃ​ដោយ​លទ្ធផល​ ២១-១៩​ ប៉ុន្តែ​ចូល​សិត​ទី២​ វ៉ៃ​បក​យក​ឈ្នះ​វិញ​ដោយ​លទ្ធផល​ ២១-១៥។​ ចូល​ដល់​សិត​កាន់​សេចក្ដី​ទី៣​ គឺ​បែរជា​ធ្វើ​មិន​បាន​ល្អជាថ្មីទៀត​ ដោយ​ចាញ់​ក្នុងលទ្ធផល​ ១៥-១២​ បាន​មេដាយ​ប្រាក់​១គ្រឿង​ទៀត។​

រូបភាពមជ្ឈមណ្ឌលក្រសួងការពារជាតិ

ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៩​ របស់​សហព័ន្ធ​សីដក់​កម្ពុជា​ ធ្វើ​ឡើង​រយៈពេល​៣ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី២៣​ ដល់​ ២៥​ ខែ​ធ្នូ។​ ក្រុម​ចូលរួម​ទាំង​អស់​ចំនួន​១០​ សរុប​កីឡាករ​ កីឡា​ការិនី​ ១២៣នាក់​ ប្រកួត​លើ​៣វិញ្ញាសា។​ ក្រសួង​ការពារ​ជាតិ​ឈ្នះ​មេដាយ​ប្រាក់​២គ្រឿង​ គឺ​ផ្នែក​បុរស​ ក១​ និង​ផ្នែក​នារី​ ៣-៣៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;