អាយុ​៣០ប្លាយ មាន​កូន​២​នាក់ តែបង​ស្រី​បង្កើត​របស់ Jisoo ក្រុម BlackPinK នៅ​ក្មេង​ល្ហក់​ព្រោះ​តិចនិក​៣

  • 2019-12-30 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មើល​រូប​រាង​របស់ Ji Yoon មនុស្ស​​មិនតិច​ឡើយ​ដែល​គិត​ថា​នាង​ជា​សិស្ស​វិទ្យាល័យ ទាំង​ដែល​ពេលនេះ​នាង​មាន​អាយុ​សាម​សិប និង​មាន​កូន​ដល់​ទៅ​២​នាក់​ទៅ​ហើយ។

សម្រាប់​អ្នក​តាម​ដាន​វិស័យ​ចម្រៀង​កូរ៉េ ប្រាកដ​ជា​ដឹង​ហើយ​ថា តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ Jisoo ក្រុម Black Pink នៅ​មាន​បង​ស្រី​បង្កើត​ម្នាក់​ទៀត​ដែល​មាន​រូប​សម្រស់​មិន​ចាញ់​នាង​ប៉ុន្មាន​ឡើយ។ ម្ចាស់​បទ Playing With Fire ធ្លាប់​ទាំង​ទទួល​ស្គាល់​ថា ​ក្នុង​មួយ​គ្រួសារ ​បង​ស្រី​គឺ​ជា​អ្នក​ស្អាត​ជាង​គេ។

តាម​នោះ​ដែរ Yoon Ji នៅ​ឆ្នាំ​នេះ​មាន​អាយុ​៣០​គត់ និង​មាន​កូន​២​នាក់​ហើយ ប៉ុន្តែ​គ្មាន​អ្នក​ណា​ជឿ​អាយុ​ពិត​នាង​ឡើយ ដ្បិត​​ស្រី​ស្អាត​រូប​នេះ​ក្មេង​ខ្លាំង​ពេក។ នៅ​ក្នុង​កម្មវិធី​ពី​ជីវិត​គ្រួសារ​របស់​ខ្លួន អ្នក​ម្ដាយ​កូន​២​បាន​បង្ហើប​ពី​តិចនិក​ធ្វើ​ឲ្យ​ខ្លួន​ក្មេង​ជាង​វ័យ​ទាំង​៣​​យ៉ាង​ផង​ដែរ។

១. ​ប្រើ​ក្រែ​ម​ពណ៌​ស្រស់

ខុស​ពី​អ្នក​ដទៃ ដែល​កំពុង​ពេញ​និយម​ក្រែម​ពណ៌​ក្រម៉ៅ​នោះ អ្នក​ម្ដាយ​កូន​២​រូប​នេះ មិន​ចំណូល​ឡើយ​ក្រែម​ពណ៌​ដិត ដោយ​នាង​ចូល​ចិត្ត​ក្រែម​ពណ៌​ស្រាល និង​ឆើត ដើម្បី​ឲ្យ​មើល​ទៅ​ក្មេង​ជាង​វ័យ។ ពណ៌​ក្រែម​ដែល​នាង​និយម​ប្រើ​បំផុត​គឺ​ផ្កាឈូក​ខ្ចី និង​ទឹក​ក្រូច ជៀស​វាង​ពណ៌​ដី និង​ស្វាយ។

២. ទំលាក់សក់​សេះ

មូលហេតុ​ដែល​ធ្វើ​ឲ្យ​គេ​យល់​ច្រឡំ​ថា​ Yoon Ji ជា​សិស្ស​វិទ្យាល័យ​គឺ ម៉ូដ​សក់​របស់​នាង​តែ​ម្ដង។ តាម​នោះ​ដែរ បង​ស្រី​របស់ Jisoo បាន​រៀប​រាប់​ថា ប្រសិន​អ្នក​ចង់​ក្មេង​ជាង​វ័យ គួរ​ទំលាក់​សក់​សេះ ព្រោះ​ជួយ​ឲ្យ​​យើង​មើល​ទៅ​ស្រស់​ថ្លា​ទាំង​មិន​ចាំ​បាច់​ត្រូវ​តែង​ខ្លួន​ច្រើន។

៣. ផាត់​គូល័រ​ថ្ពាល់

ខុស​ពី​ប្អូន​ស្រី​ដែល​ឧស្សាហ៍​ត្រូវ​ឡើង​ឆាក និង​ផាត់​មុខ​បែប​កាច​ៗ​នោះ Yoon Ji ភាគ​ច្រើន​ចំណាយ​ពេល​នៅ​ផ្ទះ​ មើល​ថែ​គ្រួសារ​ ដូច​នេះ​នាង​និយម​ស្ទីល​ផាត់​មុខ​បែប​ធម្មជាតិ។ គូល័រ​ថ្ពាល់​គឺ​ជា​អ្វី​ដែល​នាង​មិន​ដែល​ចោល។ ពណ៌​ផ្កា​ឈូក​ស្ដើង និង​ទឹក​ក្រូច​ស្រាល ជួយ​ឲ្យអ្នក​ម៉ាក់​កូន​២​នេះ មើល​ទៅ​មិន​ខុស​ពី​ក្រមុំ​ឡើយ៕

អានបន្ត៖ ​ តើតារា K-pop ណាខ្លះ មានកិត្តិយសបានជួបសំណេះសំណាលនិងធ្វើការជាមួយប្រធានាធិបតីកូរ៉េ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;