ស្រោមដៃអ្នកចាំទីម្នាក់ត្រូវបាន FIFA រក្សាទុកក្នុងសារមន្ទីរ ក្រោយធ្វើរឿងរំជួលចិត្តទាំងនេះ

  • 2019-12-30 04:30:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករសញ្ជាតិអេហ្ស៊ីប El Hadary បានក្លាយជាអ្នកចាំទីវ័យចំណាស់ជាងគេ កាលពីអំឡុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលធ្វើនៅប្រទេសរុស្ស៊ី ។

ស្រោមដៃរបស់ El Hadary
កំណត់ត្រាដែលម្ចាស់ស្រោមដៃនេះធ្វើបានគឺ អាចសង្គ្រោះបាល់បេ៉ណាល់ទីក្នុងការ​ប្រកួត​នៅពូល A ទល់​នឹង​ក្រុម​អារ៉ាប់ប៊ីសាឌីត។ កាលនោះ Salah រកបានមួយគ្រាប់នាំមុខទៅហើយ តែត្រូវបានអារ៉ាប់ប៊ីសាឌីតវាយបកយកឈ្នះវិញដោយលទ្ធផល ២-១ ។

អ្វីដែលកាន់តែរំជួលចិត្តសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីបគឺ ស្រោមដៃរបស់អ្នកចាំទីវ័យ ៤៦ ឆ្នាំរូបនេះត្រូវបាន FIFA ផ្តល់កិត្តិយសរក្សាទុកក្នុងសារមន្ទីរ (FIFA Museum) ដើម្បីជាការចងចាំដល់កីឡាករក្មេងៗជំនាន់ក្រោយដែលបានចារឈ្មោះថាជា អ្នកចាំទីអាហ្វ្រិកដំបូងបំផុតដែលអាចធ្វើរឿងនេះបាន។ យ៉ាងណាមិញ អ្នកចាំទីឆ្នើមរូបនេះក៏បានចូលនិវត្តន៍ពីជម្រើសជាតិទៅហើយ៕

ទស្សនាវីដេអូហាយឡាយខាងក្រោម(Watch on YouTube)៖

រូបថត៖ FIFA

ប្រភព៖ FIFA ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;