អ្នកប្រើ iOS និងអ្នកប្រើ Android មួយណាបើកមើលរឿងក្ដៅសាច់ច្រើនជាង?
- 2020-01-14 01:11:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រើ iOS និងអ្នកប្រើ Android មួយណាបើកមើលរឿងក្ដៅសាច់ច្រើនជាង?
ចន្លោះមិនឃើញ
អ្នកចូលមើលរឿងអាសអាភាស ដែលប្រើប្រាស់ប្រតិបត្តិការ iOS មានចំនួនច្រើនជាងអ្នកប្រើប្រាស់ប្រតិបត្តិការ Android។ អ្នកប្រើ iOS មានចំនួន ៥២,៨% ឯអ្នកប្រើ Android វិញមាន ៤៦,៦% ហើយសល់ ០,៥% គឺប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការដទៃៗទៀត។ នេះបើយោងតាមរបាយការណ៍ពីវិបសាយរឿងក្ដៅសាច់ PornHub ដោយគិតចាប់ពីចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩។
ចំនួនអ្នកប្រើ iOS កើនឡើង ១៩% ខណៈដែល Android បានធ្លាក់ចុះអស់ចំនួន ១៤%។ សម្រាប់ប្រតិបត្តិការ iOS មាន iOS 13 ចំនួន ៧១% និង iOS 12 ២៤%។ ចំពោះ Android មាន Android Pie ៤៨% , Android Oreo ២៣% និង Android Nougat ១២%៕
សូមបញ្ជាក់ថា PornHub គឺជាវិបសាយ 18+ ដែលល្បីជាងគេ ហើយមានអ្នកចូលទស្សនាសរុបប្រមាណ ៤២ពាន់លានដង ក្នុង១ឆ្នាំ ដែលគិតជាមធ្យមប្រហែល ១១៥លានដងនៅក្នុង១ថ្ងៃៗ៕