Lukaku រកបានគ្រាប់បាល់លឿនបំផុតគិតគ្រប់កម្មវិធីនៅអ៊ីតាលីរដូវកាលនេះ(មានវីដេអូ)
- 2020-01-16 03:58:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lukaku រកបានគ្រាប់បាល់លឿនបំផុតគិតគ្រប់កម្មវិធីនៅអ៊ីតាលីរដូវកាលនេះ(មានវីដេអូ)
ចន្លោះមិនឃើញ
Romelu Lukaku ឆាបយកបាល់ ដែលជាកំហុសកើតចេញពីជើងខ្សែការពារគូប្រជែងស៊ុតបញ្ចូលទីបានមួយគ្រាប់បើកឆាកត្រឹមវិនាទី ២២ ក្នុងជំនួបជាមួយក្រុម Cagliari វគ្គ ១៦ ក្រុមពាន Coppa Italia។ មួយគ្រាប់នោះជាប់ជាគ្រាប់បាល់ចូលទីលឿនបំផុតគិតគ្រប់កម្មវិធីនៅអ៊ីតាលីរដូវកាលនេះ។
ទស្សនាវីដេអូខាងក្រោម៖
ក្រោយចប់ការប្រកួត Inter ឈ្នះ ៤-១ ឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ ត្រូវប៉ះនឹងក្រុម Fiorentina នៅថ្ងៃទី ២៩ ខែមករាឆ្នាំ ២០២០។ សម្រាប់កំំណត់ត្រាអតីតកីឡាករ Man Utd រូបនេះដែលទើបនឹងផ្ទេរមកលេងឲ្យ Inter ប៉ុន្តែអាចរកបានគ្រាប់ជារឿយៗពោលគឺ ១៨ គ្រាប់(គិតគ្រប់កម្មវិធីនៅអ៊ីតាលី)៕