ជប៉ុន រៀបចំគ្រែនេះឡើងជាពិសេស សម្រាប់​ទប់ស្កាត់ការរួមភេទបែប Threesomes

  • 2020-01-16 05:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទប់និងគ្រែ​សម្រាក​សម្រាប់​អត្ដពលិក​ចូល​រួម​ព្រឹត្តិការណ៍​កីឡាករ​អូឡាំពិកក្រុងតូក្យូ ២០២០ ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ពិសេស​ក្រោម​ហេតុផល សុវត្ថិភាព​សិច​ជា​ចម្បង។

ជា​អ្នក​ផលិត​គ្រែ​មក​ពី​ក្រុមហ៊ុន Airweave និង​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​រៀបចំ​​ព្រឹត្តិការណ៍​នោះ​ផង​ដែរ​បាន​លើក​ឡើង​ថា៖ "គ្រែ​នេះ​មាន​ទម្ងន់​ស្រាល ទំហំ​តូច និង​សម្រាប់​តែ​ម្នាក់​ប៉ុណ្ណោះ មិនមែនធ្វើពីឈើ ឬដែក មិន​អាច​ទ្រាំទ្រ​បាន ២ ឬ ៣ នាក់​ទេ គោលបំណង​ទប់​ស្កាត់​ការ​រួម​ភេទ​ដ៏​អនាធិបតេយ្យ​ដែល​កើតមាន​នៅ​កីឡាករ​អូឡាំពិក​មុន​ៗ។”

ជា​ការ​ពិត ​របាយការណ៍​​ក្រោយ​ចប់​ព្រឹត្តិការណ៍​កីឡាករ​អូឡាំពិក​នៅ​ព្យុងយ៉ាង កូរ៉េខាងជើង គេ​រក​ឃើញ​ថា កត្តា​ដែល​ផ្តល់​ជម្រើស​គ្រែ​ធំ​សម្រាប់​អត្ដពលិក​ ​បន្សល់​ទុក​នូវ​ស្រោម​អនាម័យ​ជាង ១១០ ០០០ ។ ចំណែក​នៅ​ឯ​ព្រឹត្តិការណ៍​កីឡាករ​អូឡាំពិក​រដូវក្តៅ​ទីក្រុង Rio ប្រទេស​ប្រេស៊ីល បន្សល់​ទុក​នូវ​ស្រោម​អនាម័យ​ជាង ៤៥០ ០០០ រីឯ​កម្មវិធី​ណាត់​អនឡាញ(Dating App)​ ក៏​ត្រូវ​បាន​គេ​ដឹងថា​ មមាញឹក​ខ្លាំង​អំឡុង​ពេល​នោះ​។

ដូច្នេះ ជប៉ុន ​បាន​សិក្សា​លើ​ករណី​ទាំង​នេះ​ ​ហើយក៏​ផលិត​បាន​គ្រែ​ដេក​ធ្វើ​របស់​ច្នៃ​ឡើង​វិញ​ពី​​ក្រដាស​កាតុង​រឹង​ ចំពោះ​វិធានការ​ផ្សេងៗ​ទៀត​ដើម្បី​ទប់ស្កាត់​ពី​បញ្ហា​នេះ​នៅ​មិន​ទាន់​មាន​ការ​បង្ហើប​ណា​មួយ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ៕

ប្រភព៖ Talk Sport ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;