ដើមឆ្នាំ ២០២០ មាន ១០បទនេះ គេមើលច្រើនបំផុតនៅខ្មែរ

  • 2020-01-17 06:22:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​ផ្អែក​តាម​ទិន្នន័យ​ដែល​ប្រមូល​បាន​ដោយ​​វិបសាយ​ kworb.net គេ​ឃើញ​ថា​មាន​វីដេអូ​ចម្រៀង​ចំនួន ១០ ដែល​ប្រើ​ប្រាស់ YouTube នៅ​ខ្មែរ​ចុច​ទស្សនា​ច្រើន​ជាង​គេ គិត​ចាប់​ពី​ថ្ងៃ​ទី ២ ដល់​ថ្ងៃ​ទី ៩ ខែ​មករា ឆ្នាំ ២០២០ ពោល​នៅ​អំឡុង​​មួយ​សប្ដាហ៍​ដំបូង​នា​ឆ្នាំ​ថ្មី​នេះ។ វីដេអូ​ចម្រៀង​ទាំង ១០ មាន​​ទាំង​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស ៖

បញ្ជាក់​ថា​ចំនួន​ទស្សនា​ខាង​ក្រោម​រាប់​តែ​​ចំនួន​ដែល​មាន​ចន្លោះ​ថ្ងៃ​ទី ២ ដល់​ថ្ងៃ​ទី ៩ ខែ​មករា មិន​មែន​ជា​ចំនួន​ទស្សនា​សរុប​ឡើយ។

១. ព្រោះ​តែ​អូន – Jay Chan ៖ មាន​ចំនួន​ទស្សនា ៩៤៧ ៦៣១ ដង

២.​ ឡានសារ៉ែន – តន់ ចន្ទសីម៉ា ៖ មាន​ចំនួន​ទស្សនា ៨៩៣ ៧៥៤ ដង

៣. យល់​ច្រឡំ​ថា​គេ​ស្រឡាញ់​យើង - តន់ ចន្ទសីម៉ា ៖ មាន​ចំនួន​ទស្សនា ៦៤០ ៧១៨ ដង

៤. HOT BOY – VANNDA ៖ មាន​ចំនួន​ទស្សនា ៤៧៦ ៥៧៩ ដង

៥. ខ្ញុំក្លាយជាអ្នកជំងឺស្នេហា - អ៊ុក សុវណ្ណារី ៖ មាន​ចំនួន​ទស្សនា ៤១៩ ៤០៦ ដង

៦. គេនោះជាស្រីកាប់ដាវ - តន់ ចន្ទសីម៉ា ៖ មាន​ចំនួន​ទស្សនា ៣៨៥ ៣៦២ ដង

៧. DANCE MONKEY – Tones and I ៖ មាន​ចំនួន​ទស្សនា ៣៦០ ៨៦៤ ដង

៨. J+O (Lyrics Video) – VannDa ៖ មាន​ចំនួន​ទស្សនា ២៧៦ ៣៤៧ ដង

៩. Yummy – Justin Bieber ៖ មាន​ចំនួន​ទស្សនា ២៦២ ៣១៨ ដង

១០. Can We Kiss Forever? (ft. Adriana Proenza) – Kina ៖ មាន​ចំនួន​ទស្សនា ២៤៧ ៤២១ ដង​

ប្រភព៖ Kworb ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;