វិចិត្រករគូររូបប៉ាណូកុនជំនាន់ទសវត្ស ៨០-៩០ ម្នាក់ ដាក់តុតូចមួយគូររូបចិញ្ចឹមខ្លួននៅម្ដុំផ្សារថ្មី
- 2020-01-18 08:49:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិចិត្រករគូររូបប៉ាណូកុនជំនាន់ទសវត្ស ៨០-៩០ ម្នាក់ ដាក់តុតូចមួយគូររូបចិញ្ចឹមខ្លួននៅម្ដុំផ្សារថ្មី
ចន្លោះមិនឃើញ
កាលពីដើមឡើយក្នុងទសវត្សរ៍ឆ្នាំ៨០ និង៩០ ដោយបច្ចេកវិទ្យាមិនទាន់មាន ផ្ទាំងប៉ាណូផ្សព្វផ្សាយរឿងគូរដោយដៃសុទ្ធរាប់ខែ ទម្រាំបានមួយរឿង ប៉ុន្តែដល់សម័យបច្ចុប្បន្នដែលបច្ចេកវិទ្យារីកចម្រើន បានធ្វើឲ្យវិចិត្រករគូរូបប៉ាណូពីសម័យដើមម្នាក់ ស្ទើរតែអស់អាជីព។
នៅថ្ងៃនេះមានការបញ្ចេញពីអ៊ុំប្រុសម្នាក់ ដែលមិនទាន់ដឹងថាមានឈ្មោះអ្វីឡើយ ត្រូវបានអ្នកនៅលើបណ្ដាញសង្គម ឲ្យដឹងថា លោក គឺជាជាងគំនូរដ៏ល្បីល្បាញម្នាក់ ដែលមានជំនាញគូររូបប៉ាណូ (Banner) រឿងកុន ដាក់តាមរោងកុនជាច្រើនក្នុងរាជធានីភ្នំពេញ។
ស្នាដៃរបស់អ៊ុំប្រុស មានសរសេរជាអក្សរឆ្លាក់លើស្លាកពាណិជ្ជកម្មផ្សេងៗ ពត៌មានផ្សព្វផ្សាយ សារជូនពរ សាររំលែកទុក្ខ លើផ្ទាំងក្រណាត់ ឬផ្ទាំងក្រដាស។ល។ ប៉ុន្តែ ដោយសារបច្ចេកទេសនៃការបោះពុម្ពកាន់តែទំនើប ចំនេះជំនាញ ភាពប៉ិនប្រសប់ និងទេពកោសល្យរបស់លោកអ៊ុំ ស្ទើរតែគ្មាននរណាម្នាក់បានដឹង បានស្គាល់ទៅហើយនាពេលបច្ចុប្បន្ន។
យ៉ាងណា តាមគណនីហ្វេសប៊ុកឈ្មោះ ភួង តេងសុន បានឲ្យដឹងថា មកដល់សព្វថ្ងៃ ដោយសារតែការស្រលាញ់ពេញចិត្តនូវចំនេះជំនាញរបស់ខ្លួន អ៊ុំប្រុស នៅតែបន្តធ្វើការងារនេះរាល់ថ្ងៃ ទោះបីមិនសូវមានការគាំទ្រយ៉ាងណាក៏ដោយ។ ប្រភពខាងលើ បញ្ជាក់ថា សព្វថ្ងៃ វិចិត្រករសល់ពីសង្គមរូបនេះ បាន និងកំពុងប្រកបអាជីវកម្មនេះក្នុងលក្ខណៈតូចតាចមួយនៅផ្សំផ្សារថ្មី ដោយក្នុងនោះលោកមានតែកូនតុដ៏តូចមួយប៉ុណ្ណោះ សម្រាប់ដាក់ជក់ ទឹកថ្នាំ ស្ថិតនៅខាងកើតផ្សារ ម្ដុំតូបលក់ផ្កា។
វិចិត្រករជើងចាស់ មានបម្រើសេវាដូចជា សរសេរសារជូនពរ ឬសាររំលែកទុក្ខ ដែលខាងអ្នកលក់ផ្កា ឬក៏អតិថិជនចាស់ៗប្រគល់អោយ ជាមួយកម្រៃដែលប្រភពបញ្ជាក់ថា កម្រៃបានពីការងារនេះរបស់ អ៊ុំប្រុស គឺមានតម្លៃទាបស្ទើរមិនគួរឲ្យជឿ។ យ៉ាងណា ប្រភពមិនបានបញ្ចេញតួលេខអំពីតម្លៃសេវាខាងលើឡើយ។
គណនីដដែល បានលើកទឹកចិត្តឲ្យចូលទៅកន្លែងវិចិត្រករចំណាស់ ប្រសិនបើបានទៅកាន់ផ្សារធំថ្មី នោះប្រិយមិត្តនឹងកោតសរសើរលើទឹកដៃនៃការងារវិចិត្រករចំណាស់រូបនេះជាក់ជាមិនខាន៕