ពេញមួយឆ្នាំ ២០១៩ តើរដ្ឋប្រមូលពន្ធ-អាករបានប៉ុន្មាន?
- 2020-01-22 04:21:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេញមួយឆ្នាំ ២០១៩ តើរដ្ឋប្រមូលពន្ធ-អាករបានប៉ុន្មាន?
ចន្លោះមិនឃើញ
រយៈពេល ១២ខែ នៃឆ្នាំ២០១៩ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមអនឡាញ) មានចំនួន ១១ ២២៧,៣២ប៊ីលានរៀល (ប្រមាណជាង ២,៨ ពាន់លានដុល្លារ)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។
បើធៀបនឹងផែនការប្រចាំឆ្នាំ២០១៩ លទ្ធផលនេះ គឺទទួលបានលើសផែនការប្រមាណ ២៣,២០% ត្រូវជាប្រមាណ ២១២៣,៦៩ប៊ីលានរៀល ស្មើនឹងប្រមាណ ៥៣០,៩២លានដុល្លារ។ ហើយបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ ចំណូលពន្ធ-អាករ ឆ្នាំ២០១៩ កើនឡើងចំនួន ២៤៨៥, ៩២ប៊ីលានរៀល (ជាង ៦២១លានដុល្លារ) ស្មើនឹង ២៨,២៨ភាគរយ។
ប្រភពដដែលក៏បានឱ្យដឹងដែរថា ក្នុងឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ឱ្យអនុវត្តនូវប្រព័ន្ធអនឡាញសម្រាប់ការស្នើសុំការបង្វិលសង និងការប្រើប្រាស់ឥណទានអាករ លើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម របស់អគ្គនាយកដ្ឋានពន្ធដារ បានបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងប្រមូលអាករលើតម្លៃបន្ថែម និងទប់ស្កាត់ការគេចវះកេងបន្លំប្រាក់ពន្ធ៕