ទៅដល់​ណា​ឱ្យលុយគេ​ដល់ហ្នឹង! លោក ស៊ី ជិនពីង សន្យា​ផ្តល់ជំនួយជិត ៦០០លានដុល្លារ​ឱ្យមីយ៉ាន់ម៉ា

  • 2020-01-22 07:07:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​អំឡុងទស្សនកិច្ច​​នៅ​មីយ៉ាន់ម៉ា កាលពីចុងសប្តាហ៍កន្លងទៅ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាន​សន្យា​ផ្តល់ជំនួយ ៤ពាន់លានយ័ន (ជាង ៥៨០លានដុល្លារអាមេរិក) ឱ្យមីយ៉ាន់ម៉ា ក្នុង​រយៈពេល ៣ឆ្នាំក្រោយ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​របស់​ប្រទេសអាស៊ានមួយនេះ។

ការ​សន្យាផ្តល់ជំនួយនេះ ធ្វើឡើង​ក្នុងអំឡុងកិច្ចពិភាក្សា​ទ្វេភាគី​ នៅថ្ងៃទី២ នៃ​ដំណើរទស្សនកិច្ចរបស់​លោក ស៊ី ជិនពីង។

យ៉ាងណាមិញ មន្រ្តីជាន់ខ្ពស់​ក្រសួង​វិនិយោគ និង​ទំនាក់ទំនង​សេដ្ឋកិច្ច​បរទេសមីយ៉ាន់ម៉ា បាន​ឱ្យដឹងថា ភាគីទាំងពីរ មិនទាន់បាន​ពិភាក្សា​ស៊ីជម្រៅនៅឡើយទេថា ជំនួយរបស់ចិនខាងលើ នឹងផ្តោតលើវិស័យអប់រំ ឬហេដ្ឋារចនាសម្ព័ន្ធ។

ពីឆ្នាំ​២០១៤ ដល់ ២០១៩ ចិនបាន​ផ្តល់ជំនួយប្រមាណ ៤,៩ពាន់លានយ័ន ​ឱ្យមីយ៉ាន់ម៉ា ដើម្បី​គាំទ្រ​ដល់​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ, កសិកម្ម, អប់រំ, និង​សុខាភិបាល៕

ប្រភព៖ The Irrawaddi

ប្រែសម្រួល៖ សំភី

អត្ថបទថ្មី
;