កៀកចូលឆ្នាំចិន មកឆែក​តម្លៃ iPhone 11 លក់​តាម​ហាង

  • 2020-01-23 03:02:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្រាប់​អ្នក​ចង់បាន iPhone ស៊េរី​ថ្មី​ត្រកូល 11 ពេលចូល​ឆ្នាំ​ចិន​ជិត​មក​ដល់ និង​ជា​ឱកាស​ល្អ​សម្រាប់​ជា​កាដូ​ដល់​គ្រួសារ បង ប្អូន ប្រើ​អាច​គិត​គូរ​ឆែក​តម្លៃ​លក់​នៅ​តាម​ហាង​ថ្ងៃ​នេះ​បាន។

គិត​មក​ដល់​ពេល​នេះ​តម្លៃ iPhone ស៊េរី​ថ្មី​ទាំង​បី​ស៊េរី​នេះ​កំពុង​បន្ត​មាន​លក់​ពេល​ហាង​នៅ​ក្រុម​ភ្នំពេញ និង​មាន​តម្លៃ​ធ្លាក់​តិច​តួច​បើ​ធៀប​ទៅ​នឹង​ខែ​មុន​ដោយ iPhone 11 បច្ចុប្បន្ន​មាន​តម្លៃ​ចាប់​ពី ជាង ៧០០​ដុល្លារ និង iPhone 11 Pro មាន​តម្លៃ​ចាប់​ពី​ជាង ១ ០០០​ដុល្លារ និង iPhone 11 pro Max មាន​តម្លៃ​ចាប់​ពី​ជាង ១ ១០០​ដុល្លារ។

ចង់​ដឹង​ច្បាស់​ឆែក​តម្លៃ​កំពុង​លក់​តាម​ហាង​ខាង​ក្រោម៖

iPhone 11

• iPhone 11 ទំហំ 64GB មាន​តម្លៃ ៧៧៥ ដុល្លារ

• iPhone 11 ទំហំ 128GB មាន​តម្លៃ ៨២០ ដុល្លារ

• iPhone 11 ទំហំ 256GB មាន​តម្លៃ ៩២០ ដុល្លារ

iPhone 11 Pro

• iPhone 11 Pro ទំហំ 64GB មាន​តម្លៃ ១ ០៧៥ ដុល្លារ

• iPhone 11 Pro ទំហំ 256GB មាន​តម្លៃ ១ ២១០ ដុល្លារ

• iPhone 11 Pro ទំហំ 512GB មាន​តម្លៃ ១ ៥០០ ដុល្លារ

iPhone 11 Pro Max

• iPhone 11 Pro Max ទំហំ 64GB មាន​តម្លៃ ១ ១៥០ ដុល្លារ

• iPhone 11 Pro Max ទំហំ 256GB មាន​តម្លៃ ១ ២៩០ ដុល្លារ

• iPhone 11 Pro Max ទំហំ 512GB មាន​តម្លៃ ១ ៥៥០ ដុល្លារ

តម្លៃមាន​ធានាពី​ក្រុម​ហ៊ុន​ផ្លូវ​ការ៖

iPhone 11 Pro Max មាន​តម្លៃ ១ ៣៦៨ ដុល្លារ ទំហំ 64GB និង​តម្លៃ ១ ៥៤៨ ដុល្លារ 256GB និង​តម្លៃ ១ ៧៨៨ ដុល្លារ ទំហំ 512GB តម្លៃដូចគ្នាគ្រប់ពណ៌។

iPhone 11 Pro មាន​តម្លៃ ១ ២៤៨ ដុល្លារ ទំហំ 64GB តម្លៃ ១ ៤២៨ ដុល្លារ 256GB និង​តម្លៃ ១ ៦៥៨ ដុល្លារ ទំហំ 512GB តម្លៃដូចគ្នាគ្រប់ពណ៌។

iPhone 11 មាន​តម្លៃ ៨៧៨ ដុល្លារ ទំហំ 64GB តម្លៃ ៩៣៨ ដុល្លារ  ទំហំ 128GB និង​តម្លៃ ១ ០៥៨ ដុល្លារ ទំហំ 256GB មាន​ពណ៌ ​ស ខ្មៅ ក្រហម។ សម្រាប់​ពណ៌ លឿង ស្វាយ ខៀវ មាន​តម្លៃ ៩១៩ ដុល្លារ ទំហំ 64GB តម្លៃ ៩៧៩ ដុល្លារ ទំហំ 128GB និង​តម្លៃ ១ ០៨៩ ដុល្លារ ទំហំ 256GB៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;