Griezmann ក្លាយជាកីឡាករ Barca ដំបូងគេអាចស៊ុតចូលគ្រប់កម្មវិធីឲ្យក្លឹប
- 2020-01-24 05:26:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Griezmann ក្លាយជាកីឡាករ Barca ដំបូងគេអាចស៊ុតចូលគ្រប់កម្មវិធីឲ្យក្លឹប
ចន្លោះមិនឃើញ
កីឡាករសញ្ជាតិបារាំង Antoine Griezmann បានចារឈ្មោះខ្លួនឯងក្នុងប្រវត្តិសាស្រ្តក្លឹបនៅរដូវកាល ២០១៩-២០២០ នេះ។ រូបគេបានក្លាយជាកីឡាករ Barcelona ដំបូងគេអាចស៊ុតចូលគ្រប់កម្មវិធីឲ្យក្លឹបពោលគឺ LaLiga, Champions League, Spanish Super Cup និងពាន Copa del Rey។
ទស្សនាវីដេអូខាងក្រោម៖
Griezmann អាចស៊ុតបាន ២ គ្រាប់ជួយក្រុមឈ្នះ ២-១ ទល់នឹងក្រុម UD Ibiza មកពីលីគទី ៣ លេងក្នុងវគ្គ ៣២ ក្រុមនៃពាន Copa delrey ក្នុងប្រទេសអេស្ប៉ាញម្សិលមិញ។
នៅពានលីគ LaLiga រកបាន ៧ គ្រាប់ ឯពាន Champions League រកបាន ១ គ្រាប់ពេលប៉ះនឹង Dortmund ឯពាន Spanish Super Cup រូបគេទាត់ចូលអតីតក្លឹប Atlético Madrid បាន ១ គ្រាប់៕