កីឡាករលំដាប់ពិភពលោក ២ នាក់ Inter យកបានម្តង ២

  • 2020-01-24 07:15:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹបយក្សអ៊ីតាលី Inter Milan ទើបនឹងចុះកិច្ចសន្យាខ្ជីជើងកីឡាករលំដាប់ពិភពលោក ២ រូបមកពីក្របខណ្ឌបាល់ទាត់អង់គ្លេសដូចគ្នាគឺខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា Victor Moses (ពី Chelsea) និង ខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាក Christian Eriksen (ពី Spurs)។

Victor Moses /រូបថត៖​ chelseafc
គិតត្រឹមពាក់កណ្ដាលរដូវកាលនេះ Inter មមាញឹកជាងគេក្នុងការដោះដូរកីឡាករ។ ថ្មីៗនេះក្លឹបទើបនឹងទិញបានកីឡាករ Manchester United ៣ រូបគឺ Romelu Lukaku កីឡាករ Alexis Sanchez និងខ្សែការពារ Ashley Young ក្នុងលក្ខខណ្ឌខ្ជីជើងដែរ។ បច្ចុប្បន្នក្រុម Inter នៅឈរលេខ ២ ក្នុងតារាងមាន ៤៧ ចាញ់ក្រុមលេខ ១ Juventus ៤ ពិន្ទុ(៥១) ប៉ុណ្ណោះ៕
Eriksen /រូបថត៖ nettavisen

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;