តាមសាលារៀនទាំងឯកជននិងរដ្ឋ ក្រសួងស្នើឲ្យពាក់ម៉ាសទាំងអស់គ្នា ការពារឆ្លងវីរុសកូរ៉ូណា
- 2020-01-28 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមសាលារៀនទាំងឯកជននិងរដ្ឋ ក្រសួងស្នើឲ្យពាក់ម៉ាសទាំងអស់គ្នា ការពារឆ្លងវីរុសកូរ៉ូណា
ចន្លោះមិនឃើញ
បន្ទាប់ពីផ្ទុះករណីវីរុស កូរ៉ូណាថ្មី (2019-nCoV) ក្នុងប្រទេសកម្ពុជា ក្រសួងអប់រំយុវជននិងកីឡា បានចេញសេចក្ដីណែនាំនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននានា ចូលរួមទប់ស្កាត់ការឆ្លងវីរុសនេះ។
បើតាមការបញ្ជាក់ពី Page របស់ក្រសួងអប់រំយុវជននិងកីឡា នៅតាមគ្រឺះស្ថានសិក្សាទាំងអស់ ក្រសួងបានលើកទឹកចិត្តឲ្យអនុវត្តដូចជា៖
-បុគ្គលិក សិស្សានុសិស្សត្រូវពាក់ម៉ាសការពារជាប្រចាំ ព្រមទាំងមានការវាស់ស្ទង់សីតុណ្ហភាពក្នុងខ្លួន មុនពេលចូលរៀនផងដែរ។
-មានដាក់អាល់កុល សាប៊ូ សម្រាប់សិស្សលាងដៃឲ្យបានទៀងទាត់និងញឹកញាប់ជាប្រចាំ ពិសេសមុនពេលបរិភោគអាហារឬក្រោយពេលប៉ះពាល់អ្វីដែលកខ្វក់។
-ណែនាំឲ្យសិស្សចៀសវាងប៉ះពាល់អ្នកមានជំងឺផ្លូវដង្ហើម
-ប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យស្អាត សុវត្ថិភាពចំណីអាហារ មិនគួរទៅកាន់កន្លែងណាដែលមានមនុស្សអ៊ូអរពេក ព្រមទាំងបរិភោគទឹកឱ្យបានច្រើន។
-ប្រសិនបើមានសិស្សដែលមានអាការៈដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ផ្ដាសាយ ហៀរសំបោរ ឬឈឺបំពង់ក ត្រូវជូនដំណឹងទៅអាណាព្យាបាលឬម្ដាយឪពុកដើម្បីបញ្ជូនទៅរកសេវាព្យាបាលឲ្យបានទាន់ពេលវេលា និងត្រូវអនុញ្ញាតឲ្យសម្រាកពីការសិក្សារហូតដល់ជាសះស្បើយ។
គួរឲ្យដឹងថា បច្ចុប្បន្នវីរុសកូរ៉ូណាថ្មី កំពុងរាតត្បាតនៅទីក្រុង វូហាន (Wuhan) នៅខេត្តហ៊ុយបេ(Hubei) សាធារណរដ្ឋប្រជាមានិតចិន ហើយរាតត្បាតដល់បណ្ដាប្រទេសផ្សេងៗទៀតនៅជុំវិញពិភពលោក ដោយមិនទាន់មានថ្នាំព្យាបាល ឬវ៉ាក់សាំងបង្ការនៅឡើយ៕
អានបន្ត៖ នៅពេលលេចចេញសញ្ញាហត់នឿយទាំងផ្លូវចិត្តនិងកាយ ៧ យ៉ាងនេះ គួរប្រុងប្រយ័ត្ននិងចេះកែខៃឲ្យទាន់ពេលវេលា