ការពិនិត្យ និងការចុះឈ្មោះបោះឆ្នោតនឹងធ្វើឡើងចាប់ពីថ្ងៃទី១ ដល់២៣ ខែឧសភា

  • 2020-01-29 02:07:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានថ្លែងថា អនុលោមតាមច្បាប់បោះឆ្នោត បទបញ្ជា និង​នីតិវិធីសម្រាប់ការពនិត្យបញ្ជើបោះឆ្នោតនិងការចុះឈ្មោះអ្នកប្រចាំឆ្នាំ និង​ប្រតិទិន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ និង​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅតាមឃុំ សង្កាត់ទូទាំងប្រទេសត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០២០។ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបិទការិយល័យចុះឈ្មោះបោះឆ្នោត ១ថ្ងៃ គឺនៅថ្ងៃទី១១ ខែ​ឧសភា ឆ្នាំ​២០២០ ដើម្បីបើកកិច្ចប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោត ត្រួតពិនិត្យការអនុវត្ត ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត។

លោកបន្តថា នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និង​បញ្ជី​បោះឆ្នោត​ត្រូវ​ចាត់​ចែង​ផលិត​បញ្ជី​បោះឆ្នោត​ផ្លូវការឆ្នាំ២០១៩ (បញ្ជីបោះឆ្នោតចុងក្រោយ) ចំនួន ៣ច្បាប់ ផ្តល់ជូនក្រុមប្រឹក្សាឃុំ សង្កាត់​សម្រាប់បិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងទីប្រជុំជនណាមួយក្នុងឃុំ សង្កាត់ ព្រម​ទាំង​រក្សា​ទុក ១ច្បាប់ដើម្បីបំរើអោយការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

ការផ្តអល់លិខិតអញ្ជើញជូនប្រជាពលរដ្ឋ ដែលមាឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នោំ២០១៩ ពិសេស​អ្នកដែលបានប្រើអត្តសញ្ញាណប័ណ្ណប្រភេទចាស់ (បច្ចុប្បន្នហួសសុពលភាព) និង​លិខិត​បញ្ជាក់​អត្តសញ្ញាណ ក្នុង​ការ​ចុះឈ្មោះកន្លងមកដើម្បីពិនិត្យផ្ទៀងផ្ទាត់ និង​មក​ធ្វើ​បច្ចុប្បន្ន​ភាព​ទិន្នន័យ​ក្នុងបញ្ជីបោះឆ្នោត តាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រភេទ​ថ្មី​ជាមួយ​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត។ ក្នុងរយៈពេលជាក់ស្តែង នៃការផ្តល់លិខិតអញ្ជើញជូនប្រជាពលរដ្ឋនៅតាមឃុំ សង្កាត់ ត្រូវ​កំណត់​តាម​ប្រតិទិន​ការងារ របស់ គ.ជ.ប។

សូមជម្រាបថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ មាន​ចំនួន ៨ ៦២៩ ៣៥៧នាក់ ស្មើនឹង ៨៤,៧៩ភារយ ធៀប និង ចំនួន ប្រជាពលរដ្ឋ ប៉ាន់ ស្មាន សរុប ដែល មាន អាយុ ចាប់ ពី ១៨ឆ្នាំ ឡើង ទៅ ក្នុង នោះ ប្រជាពលរដ្ឋ ដែល បាន មក ចុះ ឈ្មោះ បោះឆ្នោត ថ្មី មាន ចំនួន ១០៨ ២៧២នាក់៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;