វីដេអូ៖ Salah បោះបាល់ឲ្យគេផង ទាត់ខ្លួនឯងផង ជាប់ជាកីឡាករល្អបំផុតប្រចាំការប្រកួត
- ព្រហស្បតិ៍, 30 មករា 2020 02:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូ៖ Salah បោះបាល់ឲ្យគេផង ទាត់ខ្លួនឯងផង ជាប់ជាកីឡាករល្អបំផុតប្រចាំការប្រកួត
ក្រុម Liverpool បន្តជយជម្នះលើក្រុម West Ham United ដោយលទ្ធផល ២-០។ ២ គ្រាប់ដ៏សំខាន់នេះរកបានដោយខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed salah ដោយបាល់ប៉េណាល់ទី និងបានបញ្ជូនឲ្យមិត្តរួមក្រុម Oxlade-Chamberlain ស៊ុតបាន ១ គ្រាប់ដែរនាទី ៥២ ចប់ប្រកួត Salah ជាប់ជា កីឡាករល្អបំផុតប្រចាំការប្រកួត។
ទស្សនាវីដេអូចង្វាក់លេងរបស់ក្រុម Liverpool ខាងក្រោម៖
លទ្ធផលនេះក៏បានរុញឲ្យ Liverpool ដាច់ពិន្ទុពីក្រុមលេខពីរដល់ទៅ ១៩ ពិន្ទុឯណោះមាន ៧០ ពិន្ទុក្នុងដៃ។ ក្រុមហង្សក្រហមក៏បានបង្កើតកំណត់ត្រាថ្មីដំបូងផងដែរគឺ កំណត់ត្រាអាចលេងឈ្នះគ្រប់ក្រុមទាំង ១៩ នៅក្របខណ្ឌ Premier League រដូវកាលនេះ។
អត្ថបទ៖ រក្សា
© រក្សាសិទ្ធិគ្រប់យ៉ាងដោយ Sabay ឆ្នាំ២០១៦
គោលការណ៍ភាពឯកជន | Privacy Policy
អាសយដ្ឋាន
អគារលេខ ៣០៨ មហាវិថីព្រះមុន្នីវង្ស
សង្កាត់បឹងរាំង ខណ្ឌដូនពេញ
Sabay Digital Corporation ជាក្រុមហ៊ុនព័ត៌មានឌីជីថល និងកម្សាន្តឈានមុខគេនៅកម្ពុជា។ ព័ត៌មានបន្ថែម
ផលិតផល និង សេវាកម្ម របស់ Sabay