រដ្ឋមន្រ្តី​​ថៃ សារភាព​អំពី​សុខភាព​របស់​លោក​ប្រាយុទ្ធ ក្រោយមកពីព្រលានយន្តហោះវិញ

  • 2020-01-31 01:48:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Anutin Charnviralkul រដ្ឋមន្រ្តី​សុខភាព​សាធារណៈថៃ បាន​សារភាព​កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ​២០២០​ថា បញ្ហាសុខភាព​របស់​លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា គឺ​បានរងផល​ប៉ះពាល់​​ដោយសារបន្ទុកការងារលោកច្រើនពេក មិនពាក់ព័ន្ធនឹងវីរុសកូរ៉ូណាឡើយ។

ការ​បញ្ជាក់​ខាងលើនេះ បន្ទាប់ពីមាន​ពាក្យចចាមអារ៉ាមថា លោកប្រាយុទ្ធ បាន​ឆ្លងជំងឺរលាកសួតប្រភេទថ្មី កូរ៉ូណាវីរុស បន្ទាប់ពីលោកបាន​ចុះទៅត្រួតពិនិត្យ​ការស្កេន​អ្នកដំណើរ​នៅព្រលានយន្តហោះសុវណ្ណភូមិ កាលពី​ថ្ងៃទី​២៩មករា​កន្លងទៅ។

លោករដ្ឋមន្រ្តីបន្ថែមថា តាមការណែនាំរបស់គ្រូពេទ្យ លោក​ប្រាយុទ្ធ បានលុបចោលគម្រោង​ទៅទស្សនកិច្ចនៅ​វិទ្យាស្ថានជំងឺឆ្លង Bamrasnadura ហើយ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;