មកស្គាល់តួទាំង ១៣​ជំនាន់​ ក្នុង​រឿង​ "វីរនារីដាណា" ទាំង​អស់គ្នា!

  • 2020-02-04 07:40:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភាពយន្ត​ភាគ​ហ្វីលីពីន​ "វីរនារី​ដាណា” ជា​ខ្សែភាពយន្ត​មាន​ភាព​ល្បីល្បាញ​ខ្លាំង​ មិន​ថា​ក្នុង​ប្រទេស​ហ្វីលីពីន​ ឫ​ក្នុង​ប្រទេស​កម្ពុជា​ទេ។ ជាក់​ស្ដែង​ ក្នុង​ប្រវត្តិសាស្ត្រ​ហ្វីលីពីន​ ស៊េរី​រឿង​ភាគ​មួយ​នេះ​ ត្រូវ​បាន​លើក​យក​មក​ផលិត​ ជា​ច្រើន​ដង​មក​ហើយ។

បើ​និយាយ​ពី​តួឯក​ស្រី​ ដែល​សម្ដែង​ជា​តួ​ "វីរនារី​ដាណា” វិញ​ក៏​សុទ្ធ​តែ​ជា​តារា​ស្រី​មាន​សម្រស់​ស្រស់​ស្អាត​ និង​ទេពកោសល្យ​សម្ដែង​ ខ្ពស់​ដែរ។ ថ្ងៃ​នេះ​ ប្រិយមិត្ត​នឹង​បាន​ស្គាល់​ តួ​ស្រី​ ដាណា តាំង​ពី​ជំនាន់​ទី​ ១ រហូត​ ជំនាន់​ទី​ ១៣៕

ទស្សនា​ដូច​ខាងក្រោម៖

១. តារា​សម្ដែង​ Rosa del Rosario

តួ​អង្គ​វីរនារី​ ដាណា ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​គឺ​ តារា​ស្រី​ Rosa del Rosario។ រឿងនេះ​ថត​ក្នុង​ឆ្នាំ ១៩៥៣។

២. តារា​សម្ដែង​ Liza Moreno

តួ​ "ដាណា” ក្នុង​រឿង​ “Si Darna at ang Impakta” ជា​ការ​សម្ដែង​ដោយ​តារាស្រី​ Liza Moreno។

៣. តារា​សម្ដែង Eva Montes

​តួ​អង្គ​ "ដាណា” ឆ្នាំ ១៩៦៥ ជា​ការ​សម្ដែង​ដោយ​ តារា​ស្រី Eva ក្នុង​រឿង​ "Darna at ang Babaing Tuod”។

៤. តារា​សម្ដែង​ Gina Pareno

តារា​សម្ដែង​រូបនេះ​ បាន គ្រង​តំណែង​ជា​ តួ​សំខាន់​នេះ​ ក្នុង​ឆ្នាំ ១៩៦៩ តាម​រយៈ​រឿង​ "Darna at ang Planetman"។

៥. តារា​សម្ដែង Vilma Santos

ស៊េរី​ភាពយន្ត​របស់ "វីរនារី​ដាណា” មាន​ចំណងជើង​ថា​ "Lipad Darna, Lipad” ត្រូវ​បាន​លើក​យក​មក​ផលិត​ក្នុង​ឆ្នាំ ១៩៧៣។ រឿង​នេះ​ មាន​ចូលរួម​សម្ដែង​ជា​តួអង្គ​ "ដាណា” ដោយ​តារា​ស្រី​ Vilma Santos។

៦. តារា​សម្ដែង Lorna Tolentino

Lorna សម្ដែង​ក្នុង​រឿង​សេរ៊ី​ភាពយន្ត​ភាគ​មួយ​នេះ​ ក្នុង​ឆ្នាំ ១៩៧៧។

៧. តារា​សម្ដែង Rio Locsin

Rio សម្ដែង​ជា​តួ​អង្គ "ដាណា” ក្នុង​រឿង​ "Bira! Darna Bira!” ក្នុង​ឆ្នាំ ១៩៧៩។

៨. តារា​សម្ដែង Sharon Cuneta

Sharon គឺ​ជា​តួអង្គ​ "វីរដាណា” ក្នុង​ភាពយន្ត​ភាគ​ "Captain Barbell” ដែល​សម្ដែង​ជា​តួ​ឯក​ដោយ​លោក Edu Manzano ក្នុង​ឆ្នាំ ១៩៨៦។

៩. តារា​សម្ដែង Nanette Medved

តារាស្រី​រូប​នេះ​ ក៏​ជា​តួ​អង្គ​ "វីរនារី​ដាណា” ម្នាក់​ដែរ ដែល​សម្ដែង​ក្នុង​ឆ្នាំ ១៩៩១។

១០. តារា​សម្ដែង Anjanette Abayari

Anjanette គឺ​ជា​តួ​អង្គ​ម្នាក់​ក្នុង​រឿង​ “Darna: The Return” ក្នុង​ឆ្នាំ ១៩៩៤។

១១. តារា​សម្ដែង Regine Velasquez

ត្បិត​ Regine សម្ដែង​ជា​​តួ​ "ដាណា” ប៉ុន្តែ​មិន​មែន​ស្ថិត​ក្នុង​រឿង​ "វីរនារីដាណា” ទេ​ តែ​ជា​តួ​ក្នុង​រឿង​ "Captain Barbell” ទៅ​វិញ។ រឿង​នេះ​ថត​ក្នុង​ឆ្នាំ​ ២០០៣។

១២. តារា​សម្ដែង​ Angel Locsin

Angel ត្រូវ​អ្នក​ដឹកនាំ​សម្រេច ជ្រើស​ជា​តួ​ឯក​ក្នុង​រឿង​ "វីរនារីដាណា” ឆ្នាំ ២០០៥ ព្រមទាំង​បាន​ទទួល​ការ​គាំទ្រ​មិន​ធម្មតា។

១៣. តារា​សម្ដែង​ Marian Rivera

ចូល​ដល់​រដូវ​កាល​ថ្មី​ ឆ្នាំ ២០០៩ "វីរនារីដាណា” ពិត​ជា​ត្រូវ​ទស្សនិកជន​ពេញ​ចិត្ត​ជា​ខ្លាំង។ ជាពិសេស​ ពេល​បាន​ឃើញ​ការសម្ដែង​ដ៏​ប៉ិន​ប្រសប់​របស់​ Marian Rivera៕

ប្រភព៖ Team Dantes ប្រែសម្រួល៖ យី សុធារី

អត្ថបទថ្មី
;