១គ្រាប់ចុងក្រោយរបស់ Son ជួយឱ្យ Spurs ឡើងទៅវគ្គបន្ត FA Cup (មានវីដេអូ)

  • 2020-02-06 02:03:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Tottenham Hotspur បាន​យកឈ្នះ Southampton យ៉ាងប្រផិតប្រផើយ ក្នុងលទ្ធផល ៣-២ នៅ FA Cup ជុំទី៤ យប់មិញ ដូច្នេះ​សរុបទាំងពីរជើង គឺ ៤-៣។

Spurs នាំមុខមុន១គ្រាប់នៅនាទី១២ ដែលជាគ្រាប់ Own Goal របស់​កីឡាករ Jack Stephens។ បន្ទាប់មក Southampton វាយបកតាមស្មើ និងនាំមុខវិញនៅនាទី ៣៤ និង៧២។ ចូលដល់នាទី ៧៨ Lucas Moura ស៊ុតបាន១គ្រាប់តាមស្មើ រហូតដល់នាទី ៨៧ Spurs បន្ថែម១គ្រាប់​យកជ័យជម្នះ ដែលជាការស៊ុតបាល់ប៉េណាល់ទីរបស់ Heung-Min Son។

Tottenham Hotspurs នឹងឡើងទៅជួប Norwich City នៅជុំទី៥ ដែលការប្រកួតធ្វើឡើងនៅខែមីនាខាងមុខនេះ៕

សូមទស្សនាវីដេអូហាយឡាយ៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;