ពេជ្រមរកត ក្លាយជា​អ្នកប្រដាល់ថៃទី៥ ដែល​កំពុង​កាន់កាប់​ខ្សែក្រវាត់​នៅ ONE Championship

  • 2020-02-08 05:23:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​ប្រដាល់​ថៃ ពេជ្រមរកត (Petchmorakot Petchyindee Academy) បាន​ឈ្នះ​ខ្សែ​ក្រវាត់​ពិភពលោករបស់ ONE Championship លើ​វិញ្ញាសា​ប្រដាល់​មួយថៃ Featherweight Muay Thai World Champion (៧០,៣គីឡូក្រាម) ក្រោយយកឈ្នះ​កីឡាករ​រួមជាតិ Pongsiri PK.Saenchaimuaythaigym ដោយ​ពិន្ទុជា​ឯកច្ឆ័ន្ធ ក្នុងព្រឹត្តិការណ៍ ONE: WARRIOR’S CODE នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​យប់មិញនេះ (៧ កុម្ភៈ)។

ជ័យជម្នះនេះ ធ្វើ​ឲ្យ​ពេជ្រមរកត ក្លាយជា​អ្នកប្រដាល់​ថៃ​ទី៥ ដែល​កំពុង​កាន់កាប់​ខ្សែក្រវាត់​នៅ ONE Championship នា​ពេល​បច្ចុប្បន្ន។ កីឡាករថៃ ៤រូប​ទៀត រួមមានដូចខាងក្រោម៖

  • Nong-o Gaiyanghadao កំពុងកាន់កាប់​ខ្សែក្រវាត់ Bantamweight Muay Thai World Champion (៦៥,៨គីឡូក្រាម)

  • Rodtang Jitmuangnon កំពុង​កាន់កាប់​ខ្សែក្រវាត់ Flyweight Muay Thai World Champion (៦១,២គីឡូក្រាម)

  • Sam-A Gaiyanghadao កំពុង​កាន់កាប់​ខ្សែក្រវាត់ Strawweight Kickboxing World Champion (៥៦,៧គីឡូក្រាម)

  • Stamp Fairtex កំពុង​កាន់កាប់​ខ្សែក្រវាត់ ២ម្នាក់ឯង គឺ Atomweight Muay Thai និង Atomweight Kickboxing World Champion (៥២,២គីឡូក្រាម)។

អ្វីដែលគួរឲ្យកត់សម្គាល់ គឺ Sam-A នឹង​ត្រូវប្រកួត​យក​ខ្សែក្រវាត់​១ទៀត គឺ Strawweight Muay Thai World Champion នា​ព្រឹត្តិការណ៍​បន្ទាប់​របស់ ONE នៅថ្ងៃទី២៨ កុម្ភៈ នៅ​ប្រទេស​សិង្ហបុរី ដោយជួបអ្នកប្រដាល់អូស្រ្ដាលី Rocky Ogden។ បើឈ្នះ Sam-A នឹង​កាន់​ខ្សែក្រវាត់២ ដូច Stamp ដែរ គឺទាំង​ Muay Thai ទាំង Kickboxing៕

រូបភាពផ្ដល់ឲ្យដោយ ONE Championship

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;