ចៅស្រីដ៏ស្រស់ស្អាតរបស់លោកស្រី វីរៈ តារា បង្ហាញខ្លួនជាមួយសំលៀកបំពាក់មានប្រវត្តិ៣០ឆ្នាំហើយ
- 2020-02-08 09:16:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចៅស្រីដ៏ស្រស់ស្អាតរបស់លោកស្រី វីរៈ តារា បង្ហាញខ្លួនជាមួយសំលៀកបំពាក់មានប្រវត្តិ៣០ឆ្នាំហើយ
ចន្លោះមិនឃើញ
លោកស្រី វីរៈ តារា គឺជាតារាសម្ដែងដ៏ល្បីមួយរូបនាអតីតកាលទសវត្សទី៦០ ដែលបច្ចុប្បន្ន បាន និងកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក ហើយនារីវ័យក្មេងក្នុងរូបនេះ គឺជាចៅស្រីរបស់លោកស្រី។
នារីវ័យក្មេងរូបនេះ បើតាមក្រុមព្រះសុរិយាបញ្ចេញឲ្យដឹង គឺមានឈ្មោះ លី សុជាតា។ សុជាតា បានចេញមកបង្ហាញវត្តមានយ៉ាងកម្រជាមួយរ៉ូបពណ៌ខ្មៅលាយវណ្ឌផ្កាឈូកមួយ ដែលមានអាយុកាលច្រើនជាងអ្នកស្លៀកក្នុងពេលនេះទៅទៀត។
ក្រុមព្រះសុរិយា ដែលមានជំនាញក្នុងការស្រាវជ្រាវរកតារា និងរឿងពាក់ព័ន្ធពីសង្គមចាស់បានឲ្យដឹងនៅលើបណ្ដាញសង្គមរបស់ខ្លួនថា នេះគឺជារ៉ូបរបស់លោក ស្រី វីរៈ តារា ស្លៀកកាលពីជាង៣០ឆ្នាំមុន។ ដ្បិតថា មានអាយុកាលជាង ៣ទសវត្សក៏ពិតមែន ប៉ុន្តែរ៉ូបនេះ នៅល្អស្អាតដូចដើម មិនគួរឲ្យជឿ។ ចំពោះហេតុផល ក៏ព្រោះវាត្រូវបានរៀបចំទុកដាក់យ៉ាងល្អរហូតមក។
ក្រុមព្រះសុរិយា សរសេរថា "រ៉ូប ដ៏ស្រស់ស្អាតរបស់តារាភាពយន្ត វីរៈ តារា ដែលមានអាយុជាង៣០ឆ្នាំមកហើយបានរក្សាទុកយ៉ាងល្អរហូតមកដល់សព្វថ្ងៃ"។ពេលនេះចៅស្រីបង្កើតរបស់លោកស្រី នាង លី សុជាតា បានយករ៉ូបនេះស្លៀកបង្ហាញជាថ្មីម្តងទៀតនាឆ្នាំ២០២០"។
លោកស្រី វីរៈ តារា និងក្រុមគ្រួសារសព្វថ្ងៃរស់នៅសហរដ្ឋអាមេរិក ក្រោយពីភៀសខ្លួនផុតពីប្រទេសកម្ពុជានាខែឧសភា ឆ្នាំ១៩៧៥ ក្រោយថ្ងៃជម្លៀសរបស់ពួកខ្មែរក្រហម។ មកដល់បច្ចុប្បន្នលោកស្រីមានវ័យ ៧១ឆ្នាំហើយ ប៉ុន្តែនៅតែរក្សាបានសម្រស់ស្រស់ស្អាតមិនប្ដូរទៅតាមវ័យឡើយ។
បកទៅកាលពីអតីតកាល លោកស្រី វីរៈ តារា ធ្លាប់បានសម្ដែងរឿងមួយចំនួនដូចជា "សព្វសិទ្ធិ" "ពុទ្ធិសែន នាងកង្រី" "ចំណងដៃទឹកភ្នែក" និងរឿង "អនអើយស្រីអន" ជាដើម៕