Lukaku ក្លាយជាកីឡាករទី​១ ក្នុងប្រវត្តិសាស្រ្តក្លឹប រកបានគ្រាប់បាល់ច្រើនបែបនេះលឿនបំផុត

  • 2020-02-10 04:19:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ Romelu Lukaku អាចស៊ុតចូល AC Milan ១ គ្រាប់បន្ថែមទៀត ជួយឲ្យរូបគេធ្វើបានកំណត់ត្រាផ្ទាល់ខ្លួននិងសម្រាប់ក្លឹបផងដែរគឺ បានក្លាយជាកីឡាករទី​១ ក្នុងប្រវត្តិសាស្រ្តក្លឹប Inter Milan ដែលអាចរកបាន ២១ គ្រាប់លឿនបំផុតក្នុងការបង្ហាញខ្លួនតែ ៣០ លើកប៉ុណ្ណោះ។

រូបថត៖ twitter/Lukaku
ក្នុងចំណោមប្រកួតដែល Romelu Lukaku បានចូលលេងនៅក្នុងលីគអ៊ីតាលីចុងក្រោយបង្អស់ស៊ុតបាន ៧ គ្រាប់ហើយ(មិនបានជាប់ៗគ្នា ប៉ុន្តែរកបានជាហូហែរ)។ ក្រោយផ្ទេរចេញពីក្រុម Manchester United កីឡាករសញ្ជាតិបែលហ្សិកនៅឈរលេខ ៣ លើតារាង Top Scorers រកបាន ១៧ គ្រាប់។ អ្នកលេខ ២ គឺ Cristiano Ronaldo រកបាន ២០ គ្រាប់ចំណែក Ciro Immobile (ក្រុម Lazio) ធ្វើបាន ២៥ គ្រាប់។

ចំណែកឯលទ្ធផលក្នុងលីគវិញ Inter វ៉ា Juventus ឡើងមកឈរកំពូលតារាងមាន ៥៤ ពិន្ទុដូចគ្នា (Inter មានគ្រាប់ស៊ុតចូលច្រើនជាង)៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;