មកដឹងពីអត្ថន័យនៃពណ៌ផ្សេងៗនៃផ្កាកុលាបទំាងអស់គ្នា
- 2020-02-10 05:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីអត្ថន័យនៃពណ៌ផ្សេងៗនៃផ្កាកុលាបទំាងអស់គ្នា
ចន្លោះមិនឃើញ
ប្រភេទផ្កានីមួយៗទំនងមានលាក់អត្ថន័យផ្សេងៗគ្នា។ នៅពេលអ្នកជូនផ្កាកុលាបទៅដល់នរណាម្នាក់ តើអ្នកមានបានចាប់អារម្មណ៍ពីអត្ថន័យនៃប្រភេទផ្កានីមួយៗដែរឬទេ? ថ្ងៃនេះ អ្នកនឹងបានដឹងពីអត្ថន័យនៃពណ៌ផ្កាកុលាបដែលអាចធ្វើឲ្យអ្នកភ្ញាក់ផ្អើលក៏ថាបាន។ ហេតុដូចនេះ ដើម្បីកុំឲ្យជូនផ្កាទៅនរណាម្នាក់ខុសនោះ អ្នកគប្បីអាននូវខ្លឹមសារខាងក្រោម៖
ដើមកំណើតនៃឈ្មោះផ្កាកុលាប
ដំបូងឡើយ ចក្រភពអង់គ្លេសវុិចតូរៀប្រើប្រាស់ផ្កាកុលាបជំនួសឲ្យការប្រាស្រ័យទាក់ទងទៅនឹងអារម្មណ៍របស់អ្នកជូន។ ហេតុដូច្នោះហើយ ជំនួសដោយការបង្ហាញអារម្មណ៍របស់នរណាម្នាក់ គេតែងសង្កេតមើលទៅលើការដែលម្នាក់នោះជូនផ្កាទៅអ្នកផ្សេងទៀត ដោយផ្កាប្រភេទផ្សេងគ្នាមានអត្ថន័យខុសគ្នា។
ផ្កាកុលាបពណ៌ក្រហមមានន័យថា ភាពផ្អែមល្ហែម ការចង់បាននិងលាភសំណាង។
ផ្កាកុលាបពណ៌ផ្កាឈូកមានន័យថា ស្នេហាផ្អែមល្ហែម មានសុភមង្គលគ្រប់រឿង។
ផ្កាកុលាបពណ៌ស្វាយមានន័យថា ការលង់ស្រឡាញ់តាំងពីលើកដំបូង ភាពឡូយសង្ហា។
ផ្កាលាបពណ៌លឿងមានន័យថា ចំណងមិត្តភាព ការចង់បាន និងភាពស្រស់ស្រាយ។
ផ្កាកុលាបពណ៌ទឹកក្រូចមានន័យថា ស្នេហាកក់ក្តៅ វាជំនួសឱ្យអារម្មណ៍ពិសេសនិងប្លែក។
ផ្កាកុលាបពណ៌ខៀវមានន័យថា ស្នេហានៅស្ថិតស្ថេរយូរអង្វែងជារៀងរហូត។
រូបភាព៖ Pinterest
ចុចអានបន្ត៖
ជីវិតរីករាយអ្នកណាក៏ប្រាថ្នា! Be Your Own Hero គន្លឹះជួយស្រ្តីឲ្យរឹងមាំមានក្តីសុខពេញលេញ