ស្មានគេបោះឲ្យស៊ុត ទាត់ផូង Own goal សោះ(មានវីដេអូ)

  • 2020-02-11 01:53:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងការប្រកួតពានលីគកំពូលបារាំង PSG ប៉ះនឹង Lyon នៅ​សប្ដាហ៍ទី ២៤ បានបញ្ចប់ទៅលទ្ធផល ៤-២ ក្នុងការលេងពេញ ៩០ នាទី។ ខ្សែប្រយុទ្ធ Di Maria ជាអ្នកបើកឆាករកគ្រាប់មុនគេត្រឹមនាទី ២២ ឯគ្រាប់ទី ២ សម្រេចបានដោយ Mbappe បន្តមករំលងមិនបានប៉ុន្មាននាទីផង ខ្សែប្រយុទ្ធនិនចារអណ្ដើករូបនេះអូសបាល់ប៊ិះផុតទៅហើយ បោះកាត់មកវិញទៅត្រូវនឹងជើងខ្សែការពារ Lyon កីឡាករ Fernando Marcal ទាត់ផូងចូលទីខ្លួនឯង ជួយឲ្យ PSG យកបានគ្រាប់ទី ៣។

Marcal ទាត់ចូលទីខ្លួនឯង
ចំណែកគ្រាប់ទី ៤ របស់ខ្សែប្រយុទ្ធអ៊ុយរ៉ុយហ្គាយ Cavani ទើបនឹងប្តូរចូលនាទី ៧៦ ដល់នាទី ៧៩ ដាក់មួយគ្រាប់ទៀតចប់សព្វគ្រប់ ល្មមអាចឲ្យក្រុមការពារតំណែងជើងឯក បន្តដាច់ ១១ ពិន្ទុពីក្រុមលេខ ២ Marseille ឯ Lyon ខ្ទាតដល់លេខ ៩ មានតែ ៣៣ ពិន្ទុប៉ុណ្ណោះ៕

ទស្សនាវីដេអូខាងក្រោម៖

រូបថត៖ Champions league
រូបថត៖ Champions league

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;