Lampard ឲ្យក្លឹបចាយ ៤៥ លានដុល្លារយកជើងស៊ុតពី Ajax ទាល់តែបាន
- 2020-02-13 03:52:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lampard ឲ្យក្លឹបចាយ ៤៥ លានដុល្លារយកជើងស៊ុតពី Ajax ទាល់តែបាន
ចន្លោះមិនឃើញ
ថ្មីៗនេះមានប្រភពច្បាស់ការមួយបានទម្លាយឲ្យដឹងថា ក្លឹបជើងឯកលីគកំពូលហូឡង់ Ajax បានព្រមព្រៀងគ្នារួចស្រេចហើយជាមួយក្លឹបអង់គ្លេស Chelsea លើសំណើរដោះដូរយកកីឡាករឆ្នើមពាក់អាវលេខ ២២ Hakim Ziyech ផ្លាស់ចេញពេលចប់រដូវកាលខាងមុខនេះ។
កិឡាករសញ្ជាតិម៉ារ៉ុករូបនេះលេចធ្លោខ្លាំង អំឡុងប្រកួតពានអឺរ៉ុបរដូវកាលមុន។ រូបគេមានស្ទាយលេងដែលអាចធ្វើឲ្យលោក Frank Lampard ពេញចិត្តអំឡុងពេលប៉ះគ្នារវាង Chelsea និង Aajx ក្នុងការប្រកួតពានអឺរ៉ុប Champions League រដូវកាលនេះ ដែលតែងតែបោះបាល់ឲ្យមិត្តរួមក្រុមលើទីលាន និងបញ្ចេញបច្ចេកទេសស៊ុតបញ្ជូលទីបានល្អជាញឹកញាប់ ។ យ៉ាងណា Ajax ធ្លាក់ត្រឹមក្នុងពូល បានទៅលេងវគ្គ ៣២ ក្រុមពានអឺរ៉ុបលំដាប់ទី ២ Europa League ឯណោះវិញ។
ជម្រាបជូនថា Ziyech លេងនៅហូឡង់ឲ្យក្លឹប Twente អំឡុងរដូវកាល ២០១២-២០១៣ មុននឹងផ្ទេរមក Ajax ឆ្នាំ ២០១៦ ដោយស៊ុតបានសរុប ៧៩ គ្រាប់ Assist បាន ៨៧ ដង។ នៅ UCL ឆ្នាំមុនរូបគេ Assist បាន ៥១ ដងជួយក្រុមឡើងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ៕