ឈុតក្ដៅសាច់លើសាឡុងក្នុងរឿង "Parasite” ជាឈុតសំខាន់បំផុត
- 2020-02-13 09:39:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈុតក្ដៅសាច់លើសាឡុងក្នុងរឿង "Parasite” ជាឈុតសំខាន់បំផុត
ចន្លោះមិនឃើញ
ក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដីភាពយន្ត FILO របស់កូរ៉េខាងត្បូង អ្នកដឹកនាំរឿង Bong Joon Ho បានចែករំលែកទាក់ទងនឹងខ្សែភាពយន្ត "Parasite” ដែលឈ្នះពាន់រង្វាន់អូស្កាជាច្រើន និងនិយាយអំពីឈុតដ៏ល្បីមួយ គឺឈុតស្រើបស្រាលនៅលើសាឡុង។
យ៉ាងណាក្ដីលោក Bong Joon Ho បានចែករំលែក ៖ "ឈុតលើសាឡុងនោះ គឺតែងតែជាឈុតដ៏សំខាន់មួយ ចាប់តាំងពីខ្ញុំចាប់ផ្ដើមសរសេររឿងនេះមក។ Parasite គឺជាសោកនាដកម្មដែលកើតឡើងដោយសារតួអង្គដែលចូលជ្រៅ ជាប់ពាក់ព័ន្ធនឹងជីវិតអ្នកដទៃខ្លាំង ទោះចេតនាឬអចេតនាក៏ដោយ។ ស្រមៃមើលថាវាមានអារម្មណ៍មិនស្រួលបែបណា សម្រាប់ឪពុកទស្សនាភាពយន្តក្ដៅសាច់ជាមួយកូនៗរបស់ខ្លួន? ដូចនេះសម្រាប់ Ki Taek ដែលត្រូវប្រទះឃើញផ្ទាល់ភ្នែកនូវការរួមភេទរបស់គ្រួសារ Park វាគឺជាចំណុចគួរឲ្យចាប់អារម្មណ៍មួយ។ វាជាពេលដែល Ki Taek ចាប់ផ្ដើមរសាត់ឆ្ងាយពីគ្រួសារត្រកូល Park ហើយវាជាប្លង់សំខាន់មួយត្រូវបញ្ចូលក្នុងសាច់រឿង។”
ត្រង់វគ្គនេះដែរ អ្នកដឹកនាំរឿង ចង់ឲ្យទស្សនិកជនទទួលបាននូវអារម្មណ៍តានតឹង មិនស្រួលក្នុងចិត្ត ដូចជាទស្សនិកជនចង់ឲ្យប្លង់នេះផុតទៅឲ្យលឿន គឺលោក Joon Ho ចង់ឲ្យទស្សនិកជនមានអារម្មណ៍ដូចជា Ki Taek អ៊ីចឹង៕