នាវាយក្សទាំង៩ មានសមត្ថភាពអស្ចារ្យបំផុត លើពិភពលោក

  • 2020-02-14 03:11:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខាង​ក្រោម​នេះ​គឺ​ជា​កប៉ាល់​យក្ស​ទាំង ៩ គ្រឿង ដែល​មាន​ទំហំ​ធំ​បំផុត​លើ​ពិភពលោក៖

#១ នាវា​ដឹក​កប៉ាល់ The Blue Marlin៖ មាន​ប្រវែង ២១៧ ម៉ែត្រ និង​ជម្រៅ ៤២ ម៉ែត្រ អាច​ដឹក​កប៉ាល់​ដទៃ​ទៀត ដែល​មាន​ទម្ងន់​រហូត​ដល់​ទៅ ៧៥ ០០០ តោន។

#២ នាវា​ដឹក​ប្រេង Thunder Horse៖ អាច​ដឹក​ប្រេង​ទម្ងន់​រហូត​ដល់​ទៅ ៥៩ ៥០០ តោន។

#៣ កប៉ាល់ The Seawise Giant៖ មាន​ប្រវែង ៤៥៨ ម៉ែត្រ អាច​ដឹក​បាន ៦៥៧ ០១៩ តោន។

#៤ កប៉ាល់​ដឹក​កុងតឺន័រ​ធំ​បំផុត​លើ​ពិភពលោក Chinese CSCL Globe៖ មាន​ប្រវែង ៤០០ ម៉ែត្រ អាច​ដឹក​កុងតឺន័រ ប្រវែង ៦០ ម៉ែត្រ រហូត​ដល់​ទៅ ១៩ ១០០ គ្រឿង។

#៥ កប៉ាល់ Kapitan Khlebnikov៖ មាន​សមត្ថភាព​ពិសេស​អាច​បើក​នៅ​ក្រោម​អាកាសធាតុ​ត្រជាក់​ខ្លាំង និង​បើក​ឆ្លងកាត់​ផ្ទាំង​ទឹកកក​ក្រាស់ៗ​បាន។

#៦ កប៉ាល់​កម្សាន្ត​ពាណិជ្ជកម្ម​ធំ​បំផុត​លើ​ពិភពលោក Harmony of the Seas៖ មាន​ប្រវែង ៣៦២ ម៉ែត្រ អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ដល់​ទៅ ៦ ៧៨០ នាក់​ឯណោះ។

#៧ កប៉ាល់​ដឹក​ឡាន​ធំ​បំផុត​លើ​ពិភពលោក Hoegh Target៖ មាន​ទំហំ​ស្មើតារាង​បាល់ទាត់ ១០ ដង អាច​ដឹក​ឡាន​ចំនួន ៨ ៥០០ គ្រឿង។

#៨ កប៉ាល់ Ovation of the Seas៖ ទម្ងន់ ២២៧ ០០០ តោន មាន ១៨ ជាន់ សរុប ២ ០៩១ បន្ទប់ អាច​ដឹក​អ្នកដំណើរ​រហូត​ដល់​ទៅ ៦ ៧៨០ នាក់។

#៩ នាវា​ដឹក​ទំនិញ COSCO៖ មាន​ប្រវែង ៣៦៥ ម៉ែត្រ អាច​ដឹក​កុងតឺន័រ ប្រវែង ៦ ម៉ែត្រ ចំនួន ១៣ ០០០ គ្រឿង៕

http://www.dailymail.co.uk/travel/travel_news/article-4701240/The-world-s-largest-ships-CSCL-Globe-Blue-Marlin.html

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី
;