នៅអង់គ្លេសឈ្នះឡើងធុញ! គ្រូ Liverpool ទៅកុងជាមួយគ្រូបង្វឹកនៅអ៊ីតាលី

  • 2020-02-17 06:36:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Jurgen Klopp បានលើកឡើងពីការប្រកួតប្រជែងពានលីគនៅអ៊ីតាលីយ៉ាងដូច្នេះថា៖ "ខ្ញុំប្រាកដជាអបអរសាទរក្រុម Lazio ពេលឈ្នះពាន។ យើងមានអតីតកីឡាករ Liverpool ម្នាក់ដែលធ្លាប់លេចធ្លោពេលលេងនៅអង់គ្លេសនោះគឺ Lucas Leiva" ។

រូបថត៖ CNN
លោកបន្ថែមទៀតថា "ឲ្យខ្ញុំសុំទោសផងលោក Maurizio Sarri(គ្រូបង្វឹកក្រុម Juventus) និង Antonio Conte (គ្រូបង្វឹកក្រុម Inter) ទោះជាក្រុមរបស់លោកល្អ តែខ្ញុំគិតថា Lazio ទៅវិញទេដែលនឹងធ្វើឲ្យលទ្ធផលភ្ញាក់ផ្អើល ព្រោះពួកគេកំពុងបង្កើតរដូវកាលមួយដ៏អស្ចារ្យនៃក្លឹបរបស់ពួកគេ"។

គ្រូបង្វឹកក្រុម Liverpool រូបនេះបានប្រាប់សារព័ត៌មាន Goal ឲ្យដឹងបន្ទាប់ពីក្រុមលេងឈ្នះ Norwich City កាលពីចុងសប្ដាហ៍យកបាន ៣ ពិន្ទុបន្ថែមកើនដល់ ៧៦ ពិន្ទុដាច់ឆ្ងាយដល់ ២៥ ពិន្ទុពីក្រុម Manchester City សង្ឃឹម ៩០% លើកពានបាត់ទៅហើយជាពិសេស ២៦ ប្រកួតពួកគេឈ្នះ​ ២៤​ដង​, ស្មើ​១​ដង​ និង​មិនចាញ់សោះ។ ឆ្លៀតក្នុងពេលនោះដែរ លោកទៅថតរូបជាមួយអ្នកគាំទ្រ Norwich City និងទៅលើកសរសើរក្រុម Lazio ដែលនៅអ៊ីតាលីឯណោះវិញ។

ជម្រាបជូនថា ក្រុមខ្លាំង Lazio បានយកឈ្នះក្រុម Juventus ៣-១ លើកពាន Italian Super Cup ជាលើកទី ៥ ក្នុងប្រវត្តិសាស្រ្តក្លឹបកាលពីពេលកន្លងទៅ។ ចំណែកពានលីគសប្ដាហ៍ទី ២៤ ក្រុម Lazio ក៏បានឈ្នះ Inter ២-១ ធ្វើឲ្យតារាងចំណាត់ថ្នាក់លេខ ២ បានទៅលើ Lazio វិញ(៥៦ពិន្ទុ) Inter រមៀលមកលេខ ៣(៥៤ពិន្ទុ) ចំំណែក Juventus ហក់ឡើងមកលេខ ១ មាន ៥៧ ពិន្ទុក្នុងដៃ៕

Lucas Leiva ពេលលេងនៅ Liverpool /រូបថត៖ LFC
Lucas ពេលលេងឈ្នះ Juv លើកពាន Italian SuperCup /រូបថត៖ twitter/Lucas Leiva

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;