និមិត្តសញ្ញាខេត្តកណ្តាល បង្កប់អត្ថន័យពិសេស ៩យ៉ាង
- 2020-02-18 09:22:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និមិត្តសញ្ញាខេត្តកណ្តាល បង្កប់អត្ថន័យពិសេស ៩យ៉ាង
ចន្លោះមិនឃើញ
ក្រសួងមហាផ្ទៃ បានសម្រេចបង្កើត និងដាក់ឱ្យប្រើប្រស់និមិត្តសញ្ញាខេត្តកណ្តាលជាផ្លូវការ កាលពីខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ ដែលមានរូបដូចខាងក្រោម។
យោងតាមប្រកាសស្តីពីបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញាខេត្តកណ្តាល បានបង្ហាញពីអត្ថន័យដូចខាងក្រោម៖
-រង្វង់មូលពណ៌មាសព័ទ្ធជុំវិញ៖ តំណាងឱ្យទឹកដីខេត្តកណ្តាល ដែលហ៊ុមព័ទ្ធជុំវិញរាជធានីភ្នំពេញ
-មហាចេតិយចំនួន៣៖ តំណាងឱ្យជាតិ សាសនា ព្រះមហាក្សត្រ និងតំណាងឱ្យអំណាចទាំង៣របស់រដ្ឋ គឺ អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ
-ព្រះសក្យមុនីចេតិយ៖ តំណាងឱ្យទីតម្កល់នូវព្រះសារីរីកធាតុជាទីគោរពសក្ការៈរបស់ប្រជាជនកម្ពុជា ចំពោះព្រះពុទ្ធសាសនា
-កំពូលចេតិយ៖ តំណាងឱ្យអរិយធម៌ និងភាពខ្ពង់ខ្ពស់នៃប្រជាជាតិកម្ពុជា តាំងពីបុរាណសម័យ
-ក្បូរក្បាច់រចនា៖ តំណាងឱ្យភាពស៊ីវិល័យ ភាពរីកចម្រើន ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការប្រែក្លាយ ទឹកដីជនបទទៅជាទីក្រុង
-ឆ័ត្ររូត ៧ជាន់៖ តំណាងឱ្យថ្ងៃទាំង៧ នៃសប្តាហ៍ និងថ្ងៃជ័យជំនះ ៧មករា
-ភ្នំរាជទ្រព្យ៖ តំណាងឱ្យមណ្ឌលដែនដី និងការគ្រប់គ្រងទឹកដីនៃខេត្តកណ្តាល
-ដើមឈើពណ៌បៃតង៖ តំណាងឱ្យបរិស្ថានល្អសំបូរទៅដោយធនធានធម្មជាតិ រុក្ខជាតិគ្រប់ប្រភេទ និងភាពរីកចម្រើននៃវិស័យកសិកម្ម
-ពពក៖ តំណាងឱ្យភាពត្រជាក់ត្រជុំ សុខដុមរមនារបស់ប្រជាជនដែលរស់ក្រោមដំបូលនៃសុខសន្តិភាព នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រកាសដដែលបន្តថា និមិត្តសញ្ញាដែលមានរាងមូលនេះ ត្រូវបានប្រើប្រាស់ជាផ្លូវការ ដូចខាងក្រោម៖
-ដាក់នៅកន្លែងធ្វើការងារ
-ដាក់នៅលើក្បាលលិខិត ឯកសារ និងស្រោមសំបុត្រផ្លូវការ
-ប្រើប្រាស់ក្នុងពិធីនានារបស់រដ្ឋបាលខេត្តកណ្តាល
-ប្រើប្រាស់ជាផ្លូវការក្នុងករណីផ្សេងៗទៀតដែលចាំបាច់៕