Spurs ចេញតតាំងនឹងក្រុមខ្លាំងពីអាល្លឺម៉ង់ ទាំងគ្មានប្រយុទ្ធមុតស្រួច Son និង Kane

  • 2020-02-19 08:47:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាមប្រភពច្បាស់ការបានឲ្យដឹងថា នៅប្រកួតចុងក្រោយពេលលេងទល់នឹង Aston Villa ខ្សែប្រយុទ្ធ Son ដែលអាចរកបាន ២ គ្រាប់នោះត្រូវទង្គិចគ្នារងរបួសធ្ងន់ ត្រូវពិនិត្យវះកាត់ដៃស្ដាំសប្ដាហ៍នេះ ព្រោះរងរបួសបាក់ដៃស្ដាំ នឹងគ្មានឈ្មោះក្នុងបញ្ជីរបស់លោក Morinho នោះទេ Son នឹងអវត្តមានច្រើនសប្ដាហ៍។

ចំណែកឯ Harry Kane ក៏រងរបួសភ្លៅ ហើយក៏នឹងអវត្តមានដល់ចប់រដូវកាលថែមទៀតផង។ ដូចនេះតំបន់ខាងលើមានតែកីឡាករវ័យក្មេង Parrott និងចំណូលថ្មី Bergwijn ប៉ុណ្ណោះដែលអាចរ៉ាប់រង់ជំនួសសិស្សច្បងទាំងពីរ។

Son បង្ហាញដៃឈឺ /រូបថត៖ AFP
នៅម៉ោង ៣ រំលងអាធាត្រឈានចូលថ្ងៃទី ២០ ខែកុម្ភៈ ជើងទី ១ នៅវគ្គ ១៦ ក្រុមចុងក្រោយពាន Champions League នៅមាន ២ គូទៀតដែលនឹងត្រូវចេញប្រយុទ្ធដូចគ្នា។ ក្នុងនោះដែរគឺ Spurs នឹងត្រូវបើកទ្វារកីឡដ្ឋានថ្មីសន្លាងស្វាគមន៍ក្រុម​ខ្លាំងពីអាល្លឺម៉ង់ Leipzig ចំណែកឯ ក្រុមខ្លាំងអ៊ីតាលី Atalanta ក៏ត្រូវទទួលក្រុមមកពីអេស្ប៉ាញ Valencia នៅម៉ោងដដែលនៅកីឡដ្ឋានដ៏ចំណាស់គឺ Giuseppe Meazza Stadium ឬ San Siro ។

នៅថ្ងៃទី ២១ ខែកុម្ភៈបន្ទាប់ នឹងដល់វេនពានអឺរ៉ុបលំដាប់ទី ២ Europa League វគ្គ ៣២ ក្រុម ចំណែក ៤ គូទៀត UCL នឹងលេងនៅថ្ងៃទី ២៦ ខែកុម្ភៈ៕

៥ ប្រកួតចុងក្រោយនៅពានលីគ៖

  • Spurs ឈ្នះ ៤ ស្មើ ១ មិនចាញ់នៅឈរលេង ៥ ក្នុងតារាង
  • Leipzig ឈ្នះ ៤ ស្មើ ១ មិនចាញ់នៅឈរលេង ២ ក្នុងតារាង
  • Atalanta ឈ្នះ ៥ ដងមិនចាញ់សោះឈរលេខ ៤ ក្នុងតារាង
  • Valencia ឈ្នះ ៣ ស្មើ១ ចាញ់១ ឈរលេខ ៧ ក្នុងតារាង ។

ប្រភព៖ The Sun | Talk Sport ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;