ទិដ្ឋភាពមួយចំនួនក្នុងពិធីខួប ២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា
- 2020-02-20 00:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាពមួយចំនួនក្នុងពិធីខួប ២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា
ចន្លោះមិនឃើញ
អាជ្ញាធរជាតិអប្សរា បានពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា (១៩ កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០) ក្រោមអធិបតីភាពលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងវត្តមានតំណាងក្រុមប្រឹក្សាខេត្ត តំណាងរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ត្រីរាជការនិងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។
ក្នុងពីធីនោះក៏មានការចូលរួមបីភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនយ៉ាងច្រើនកុះករ បាននិមន្តព្រះសង្ឃ ១២៥អង្គចម្រើនព្រះបរិត្ត និងរាប់បាត្រសុំសេចក្តីសុខចម្រើននៅបរិវេណខាងលិចប្រាសាទអង្គរវត្ត។
ក្រៅពីពិធីសាសនាដូចខាងលើ សាធារណជនក៏បានចូលរួមទស្សនាពិព័រណ៍រូបភាពស្តីពីសមិទ្ធផលការងារសំខាន់ៗរយៈពេល ២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរាដែរ ដែលកិច្ចការនេះបានចាប់ផ្ដើមតាំងពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅបរិវេណខាងលិចប្រាសាទអង្គរវត្តនិងបរិវេណព្រះលានជល់ដំរីនៃក្រុងអង្គរធំ៕
រូបភាព៖ អាជ្ញាធរជាតិអប្សរា