លុយជំនួយចិនជួយខាងផ្លូវ និងស្ពាននៅកម្ពុជាមានជិត ៣ពាន់លានដុល្លារ

  • 2020-02-21 08:19:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជំនួយថវិកាឆ្នាំ២០១៩ ដែលបានមកពីប្រទេសចិនសម្រាប់យកមកសាងសង់ផ្លូវ និងស្ពាន នៅកម្ពុជាមានទឹកប្រាក់សរុប ២៧៤២ ពាន់លានដុល្លារ ក្នុងនោះមានផ្លូវ ២៧ខ្សែ ស្ពានចំនួន៨ បានសាងសង់រួច និងស្ពានមួយចំនួនផ្សេងទៀតកំពុងសាងសង។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូនកម្ពុជាឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន» នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន ថ្លែងក្នុងកម្មវីធីមួយនៅទីស្តីការក្រសួងកាលពីកន្លងទៅ
ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់បន្តថា សម្រាប់នៅឆ្នាំ២០២០ គម្រោងជំនួយរបស់ប្រទេសចិនដែលគ្រោងកសាងផ្លូវ និងស្ពាននៅកម្ពុជាក្នុងនោះមានដូចជា **ផ្លូវជាតិលេខ១០** ពីសំឡូតខេត្តបាត់ដំបង ទៅខេត្តកោះកុង ដែលមានប្រវែងសរុប ១៩៧ គីឡូម៉ែត គ្រោងនឹងបើកការដ្ឋានសាងសង់នៅខែមីនា កម្រោងថវិកា ១៨៧លានដុល្លារ។ **ផ្លូវជាតិលេខ៧១C** មានប្រវែង ១១៤គីឡូម៉ែត្រ ចេញពីផ្លូវជាតិលេខ៧១ ត្រង់ចំណុចផ្សារចំការលើ ស្រុកចំការលើ ឆ្លងកាត់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ទៅខេត្តត្បូងឃ្មុំ។ **ផ្លូវជាតិលេខ៤១** ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្សារថ្នល់ទទឹង ខេត្តកំពង់ស្ពឺ ភ្ជាប់ទៅផ្លូវជាតិលេខ៣ ត្រង់ស្រុកដងទង់ ខេត្តកំពត មានប្រវែង ៩៥គីឡូម៉ែត្រ **ផ្លូវជាតិលេខ ៣១** ពី បែកគូស ទៅ កំពង់ត្រាច **ផ្លូវជាតិលេខ ៣៣** ពី កំពត ទៅ កែប និងស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ ដែលមានប្រវែង១៧៦១ម៉ែត្រ និងផ្លូវជាតិលេខ៥១C ផ្លូវជាតិលេខ៧១ ក្រសួងបានលើគម្រោងដាក់ទៅភាគីចិនរួចហើយ៕
ការស្ថាបនាផ្លូវជាតិលេខ១១ ប្រវែងជាង ៩៦គីឡូម៉ែត្រតម្លៃ ៩៤លានដុល្លារអាមេរិក ជំនួយរបស់ចិន ​រូបថត៖ ក្រសួងសារធារណការ និងដឹកជញ្ជូន
ការសាងសង់ស្ពាន​នៅតាមបណ្តោយផ្លូវជាតិលេខ១១ ដែលជាជំនួយរបស់ចិន រូបថត៖ ក្រសួងសារធារណការ និងដឹកជញ្ជូន

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;