នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដាក់ពាក្យលាលែងពីតំណែង
- 2020-02-24 06:40:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដាក់ពាក្យលាលែងពីតំណែង
ចន្លោះមិនឃើញ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad បានបញ្ជូនលិខិតលាលែងតំណែងរបស់ខ្លួនទៅកាន់ព្រះមហាក្សត្រ។ នេះបើតាមការឲ្យដឹងពីប្រភពជិតដិត ២ នាព្រឹកថ្ងៃចន្ទនេះ។
លោក Mahathir បានឡើងកាន់តំណែងក្នុងវ័យ ៩៤ឆ្នាំកាលពីខែ ឧសភាឆ្នាំ ២០១៨កន្លងទៅ ដែលជាលើកទី ២ក្នុងការទទួលតំណែងជានាយករដ្ឋមន្ត្រី។ អ្នកនាំពាក្យពីការិយាល័យនាយករដ្ឋមន្រ្តីបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយគ្រាន់តែនិយាយថាសេចក្តីថ្លែងការណ៍មួយនឹងត្រូវចេញក្នុងពេលឆាប់ៗនេះ។ យ៉ាងណាមិញ ការលាលែងរបស់លោក ទំនងជាបណ្ដាលមកពីការមិនចុះសម្រុងគ្នាក្នុងការពិភាក្សាបង្កើតសម្ព័ន្ធភាពរដ្ឋាភិបាលថ្មីដើម្បីដឹកនាំប្រទេស៕