កំពូលខ្សែការពារ Ramos បានកាតក្រហមមួយទៀត​កើន​ដល់​ចំនួនប៉ុណ្ណេះហើយ

  • 2020-02-27 04:59:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានក្រុម Sergio Ramos របស់ Real Madrid បានកាតក្រហមមួយទៀតចុងម៉ោងនៅវគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ Champions League គឺសរុប ៤ ដងនៅបានរុញឲ្យរូបគេស្មើនឹងកំណត់ត្រា Zlatan Ibrahimovic និង Edgar Davids ដែលធ្លាប់ធ្វើបានពីមុនមកនៅវគ្គនេះ។

រូបថត៖ GettyImage
បើ​និយាយ​ពី​កាត​សរុប​ក្នុង​អាជីព​បាល់ទាត់​វិញ Ramos ទទួល​បានសរុប ២៤២ (លឿង ២១៧ និង​ក្រហម ២៦)​។ សម្រាប់​​កាត​ក្រហម​ ២៦ Ramos ទទួល​បាន​ទាំងនៅ Champions League ៤ ដង Copa del Rey ២​ដង​និង La Liga ២០​ដង តែ​គេ​មិន​ដែល​សាង​កំហុស​នៅ​ជម្រើស​ជាតិ​អេស្ប៉ាញ​ឡើយ។

ខណៈដែលរបស់គេបង្ហាញខ្លួនបាន ១២៤ ដងលេងនៅ Champions League ។ ចំណែកនៅពានលីគ La Liga រូបគេទទួលបាន ១៩ សន្លឹក(កាតក្រហម)ក៏ជាចំនួនច្រើនជាងគេ។

ក្រៅ​ពី El Clasico គេ​ក៏​ជា​កីឡាករ​បាន​កាត​ច្រើន​ជាង​គេ​នៅ Real Madrid, La Liga, Champions League និង​ជម្រើស​ជាតិ​អេស្ប៉ាញ។

យ៉ាងណាខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះ ជួយក្រុមលើកពានជាច្រើនរាប់មិនអស់ក្នុងអាជីពឲ្យ Real Madrid និងជម្រើសជាតិផងដែរ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;