ទូតបារាំងនឹងធ្វើការដាក់តាំងពិព័រណ៍ស្នាដៃសិល្ប:សហសម័យដ៏ធំមួយនៅដើមខែមីនា
- 2020-02-28 02:10:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូតបារាំងនឹងធ្វើការដាក់តាំងពិព័រណ៍ស្នាដៃសិល្ប:សហសម័យដ៏ធំមួយនៅដើមខែមីនា
ចន្លោះមិនឃើញ
ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា នឹងធ្វើការដាក់តាំងពិព័រណ៍ ដ៏ធំមួយដែលបើកឱ្យសាធារណជន ចូលទស្សនាដោយសេរីសារជាថ្មី នៅថ្ងៃសៅរ៍ ទី៧ មីនាខាងមុខ ឧទ្យានដ៏ ស្រស់ ស្អាត របស់ស្ថានទូត។ នេះបើតាមការបង្ហោះនៅលើផេកហ្វេសបុរបស់ស្ថានទូតកាលពីថ្ងៃទី២៨ កុម្ភៈម្សិលមិញ។
លោកអ៊ុក ជឹមវិចិត្រ, លោកក្រេហ្កូរី ហ្គោសឡាំង, លោករៀម មុនីស៊ីឡុង, លោកម៉ក់ រ៉េមីស្សា, លោកលាង ស៊ីកន, លោកស្រី បណ្តូល, លោកមាស សុឃន, លោក ពេជ្រ សុភាព និងលោកស្រីទិត្យ វាសនា បាន សម្អិតសម្អាងស្នាដៃរបស់ខ្លួនយ៉ាងពិសេស សម្រាប់សាធារណជន គយគន់ នៅក្នុង បរិស្ថាន ធម្មជាតិ ដ៏ស្រស់ ត្រកាល របស់ស្ថានទូត។
ការតាំងពិពណ៌អាចចូលរួមទស្សនាដោយសេរី ពីម៉ោង ៨ព្រឹកដល់ ម៉ោង ៤រសៀល ដោយមិនបាច់ចុះឈ្មោះ ជាមុន៕