ចាប់មនុស្ស ៩នាក់ពាក់ព័ន្ធករណីកាប់គាស់ និងរុករានដីព្រៃធ្វើជាកម្មសិទ្ធិ

  • 2020-03-05 02:31:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្លាំងឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចាប់ឃាត់ខ្លួនមនុស្ស ៩នាក់ ខណៈ​ពួក​គេ​កំពុង​ធ្វើ​សកម្មភាពអារច្រៀកឈើ កាប់គាស់ និងរុករានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ នៅ​ចំណុច​អូរ​ផ្លាយ ស្ថិតក្នុងភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុង​របៀង​អភិរក្ស​ជីវៈ​ចម្រុះ​ប្រព័ន្ធតំបន់ការពារធម្មជាតិ។ បានចាប់ឃាត់ខ្លួន​ធ្វើឡើង​​កាល​ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០។

ជនសង្ស័យ ចំនួន ៩នាក់ក្នុងនោះមាន​ឈ្មោះ៖

១). ឈ្មោះ អ៊ុង ឈុនលី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអូរឫស្សី ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ។

២). ឈ្មោះ ពៅ តូយ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។

៣). ឈ្មោះ អ៊ុង សុធា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអូរឫស្សី ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ។

៤). ឈ្មោះ អ៊ុង សុថា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអូរឫស្សី ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ។

៥). ឈ្មោះ ងឿន កាទេស ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ក្រោល សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិស្រែជិៈ ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ។

៦). ឈ្មោះ យ៉ុន ឡាពេជ្រ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។

៧). ឈ្មោះ ហ៊ុង ស៊ាងហោ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអូរឫស្សី ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្តក្រចេះ។

៨). ឈ្មោះ អ៊ុង សំអ៉ីត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអូរឫស្សី ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្តក្រចេះ។

៩). ឈ្មោះ ហាន ជ័យ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិក្រោល សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិស្រែជិៈ ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ។

វត្ថុតាងជាក់ស្ដែងដែលដកហូតបានរួមមាន៖

១). ម៉ាស៉ីនរណាយន្ត ចំនួន០១គ្រឿង

២). ម៉ាស៉ីនខួងដី ចំនួន០១គ្រឿង

៣). ម៉ូទ័រ កាត់ឈើ ចំនួន០២គ្រឿង

៤). ម៉ូទ័រ ស្វានឈើ ចំនួន០២គ្រឿង

៥). ម៉ាស៉ីនភ្លើង ចំនួន០១គ្រឿង

៦). កាំភ្លើងស្នប់ ចំនួន០១គ្រឿង

៧). ម៉ូតូ ចំនួន០៣គ្រឿង

៨). ទូរស័ព្ទដៃ ចំនួន០៩គ្រឿង

បច្ចុប្បន្នជនសង្ស័យទាំង៩នាក់ និង​វត្ថុ​តាង​បាន​នាំ​យក​មក​រក្សា​ទុក​បណ្ដោះ​អាសន្ន​នៅ​មន្ទីរ​បរិស្ថាន​មណ្ឌល​គិរី ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;