វៀតណាម ចាត់វិធានការ​ឱ្យ​អ្នក​ដំណើរ​ប្រកាស​សុខភាព​នៅគ្រប់​ព្រំដែន​ជាមួយកម្ពុជា

  • 2020-03-06 02:31:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បី​ទប់ស្កាត់​ការរីករាល​វីរុស​កូរ៉ូណាថ្មី COVID-19 វៀតណាម បាន​ចាត់វិធានការប្តូរពី​ការដាក់​ឱ្យនៅដាច់​ដោយឡែក មកជា​ការឱ្យអ្នក​ដំណើរ​ប្រកាស​សុខភាព​ខ្លួន នៅគ្រប់​ព្រំដែន​ជាមួយកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់​ Vietnam Express News កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ​២០២០។

ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន
ចាប់តាំងពីម្សិលមិញ វៀតណាម បានចាប់ផ្តើមនូវ​ទម្រង់​បែបបទមួយ​សម្រាប់​ប្រជាជន​កម្ពុជា ក្នុងការ​ប្រកាស​សុខភាព​តាម​អេឡិចត្រូនិច។

ក្នុង​អំឡុង​ធ្វើនីតិ​វិធី​ដើម្បី​ចូលទៅកាន់​វៀតណាម អ្នកដំណើរ​ម្នាក់ៗ អាចប្រើប្រាស់ស្មាតហ្វូន​របស់ខ្លួន​ក្នុងការស្កេន QR Code ឬចូលទៅកាន់វេបសាយ​ដោយផ្ទាល់ ដើម្បី​បំពេញ​បែបបទ​ប្រកាស​សុខភាព។

គិត​មកដល់ពេលនេះ វៀតណាម បាន​ដាក់មនុស្សប្រមាណ ១៦១៩១នាក់ ឱ្យស្ថិតនៅក្រោមការ​តាមដាន​សុខភាព។ អ្នកទាំងនោះ គឺសុទ្ធតែត្រឡប់មកពីតំបន់​រីករាលដាលខ្លាំង ឬទាក់ទងជាមួយមនុស្សនៅតំបន់ឆ្លង ប៉ុន្តែមិនឃើញ​មានរោគសញ្ញាណាមួយឡើយ។

វៀតណាម មានករណីឆ្លង COVID-19 ចំនួន១៦នាក់ ប៉ុន្តែត្រូវបានព្យាបាលជាសះស្បើយវិញទាំងអស់៕

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;