សមាជិកក្លឹប Ajax ម្នាក់កំពុងផ្ទុកវីរុសកូរ៉ូណា ឬ COVID-19

  • 2020-03-06 07:14:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Christian Poulsen ដែលជាប្រធានផ្នែកបច្ចេកទេសនៅក្នុងក្លឹបហូឡង់ Ajax ត្រូវបានគេរកឃើញថា កំពុងផ្ទុកវីរុសកូរ៉ូណា ឬ COVID-19 ។

Christian Poulsen(ឆ្វេង) និងលោក Erik ten Hag(ស្ដាំ)
យោងតាមប្រភពដែលចុះផ្សាយដោយសារព័ត៌មានហូឡង់ De Telegraaf បានរៀបរាប់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន ជំនួយការគ្រូបង្វឹកលោក Erik ten Hag រូបនេះ បានទៅចូលរួមពិធីជប់លៀងនៅថ្ងៃខួបកំណើតមួយកន្លែង ខណៈក្នុងចំណោមមនុស្សដែលនៅទីនោះ រកឃើញថាមានអ្នកផ្ទុកវីរុសដ៏កាចសាហាវ COVID-19។

ប្រភពដដែលបន្ថែមទៀតថា អតីតកីឡាករ Ajax រូបនេះបានជួបសួរសុខទុក្ខលោក Thomas Kahlenberg អតិតកីឡាករឆ្នើមរបស់ដាណឺម៉ាក ដែលបានហោះមក Amsterdam ទាំងកំពុងផ្ទុកវីរុស ហើយក៏ឆ្លងគ្នាតែម្តង។

Christian ព្រមជាមួយនឹងអ្នករួមអាជីព ២ រូបទៀតដែលធ្វើការនៅក្លឹបជើងឯកលីគកំពូលហូឡង់ ត្រូវបានអនុញ្ញាតឲ្យសម្រាកនៅរង់ចាំតាមដាននៅផ្ទះរហូតដល់ថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២០។

សម្រាប់គ្រូបង្វឹកលោក Erik ten Hag មានសុខភាពល្អជាប្រក្រតី ប៉ុន្តែលោកនឹងត្រូវធ្វើការម្នាក់ឯង ដោយគ្មានជំនួយការដទៃដូចជា គ្រូជំនួយផ្នែកកាយសម្បទាលោក Alessandro Schoenmaker, គ្រូជំនួយផ្នែកបច្ចេកទេស Christian និង physiotherapist (អ្នកទទួលខុសត្រូវផ្នែក) ម្នាក់ទៀត។

អ្នកនាំពាក្យរបស់ក្លឹប Ajax លោក Miel Brinkhuis បានបំភ្លឺថា អ្វីៗក្នុងក្លឹបគឺល្អប្រសើរ។ ពួកគេកំពុងស្ថិតក្នុងតាមដានឹងពិនិត្យអាការៈយ៉ាងដឹតដល់ជាទីបំផុត៕

ប្រភព៖ Football Italia | tsmsportz ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;