ដឹងអត់ថា អ៊ីស្រាអែល ប្រាប់ប្រជាជនគេយ៉ាងម៉េច​ខ្លះ ដើម្បីទប់ស្កាត់​កូរ៉ូណា

  • 2020-03-06 07:09:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាល​អ៊ីស្រាអែល បាន​ចេញសេចក្តីប្រកាសបន្ទាន់កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ​២០២០ ដែលបង្ហាញ​ពីវិធានការ ១១ចំណុច សម្រាប់​សុវត្ថិភាព​ពលរដ្ឋ​អ៊ីស្រាអែល ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណាថ្មី COVID-19។

១១ចំណុច​នោះ​រួមមាន៖

១. ពលរដ្ឋអ៊ីស្រាអែល ដែល​មកពី​បារាំង, អាល្លឺម៉ង់, ស្វីស, អេស្ប៉ាញ និង​អូទ្រីស ត្រូវ​ស្ថិតនៅក្នុងផ្ទះ១៤ថ្ងៃសិន។

២. ជនបរទេស​មកពីប្រទេសទាំងនេះ នឹង​មិនត្រូវបាន​អនុញ្ញាតឱ្យចូល​ប្រទេស​អ៊ីស្រាអែល ដែល​ការសម្រេចនេះ នឹងធ្វើឡើង​នាប៉ុន្មានថ្ងៃខាងមុខនេះ។

៣. អ៊ីស្រាអែល​ ហាមមិនឱ្យមាន​ការរៀបចំសន្និសីទអន្តរជាតិក្នុងប្រទេសឡើយ។

៤. ពលរដ្ឋ​អ៊ីស្រាអែល ដែល​ត្រឡប់​មកពី​កិច្ចប្រជុំ​អន្តរជាតិនៅក្រៅប្រទេស តម្រូវឱ្យនៅដាច់ដោយឡែកក្នុងផ្ទះរយៈពេល ១៤ថ្ងៃ។

៥. អ៊ីស្រាអែល​ ដាក់បម្រាម​មិនឱ្យ​បុគ្គលិកសុខាភិបាល ចូលក្នុងប្រទេស​ឡើយ។

៦. ហាមឃាត់មិនឱ្យរៀបចំព្រឹត្តិការណ៍សាធារណៈដែលមាន​អ្នកចូលរួមលើសពី ៥ពាន់នាក់ឡើយ។

៧. ហាមឃាត់​មិនឱ្យប្រមូលផ្តុំគ្នា លើសពី១០០នាក់ឡើយនូវអ្នកដែលទើបតែមកពីក្រៅប្រទេស។

៨. ការចេញដំណើរទៅធ្វើការនៅក្រៅប្រទេស ត្រូវបាន​ហាមឃាត់។

៩. ផ្តល់អនុសាសន៍ឱ្យ​មនុស្ស​ដែលមានវ័យចាប់ពី ៦០ឆ្នាំឡើងទៅ ហើយមាន​ជំងឺបេះដូង ទឹកនោមផ្អែម ឡើងឈាម ឬមានជំងឺផ្លូវដង្ហើម ជៀសវាងកុំទាក់ទងមនុស្សដែលមកពីក្រៅប្រទេស។

១០. ភ្ញៀវទេសចរ ដែលបាន​ទៅលេងអ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរី និង​លីបង់ ក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយ នឹងមិនអនុញ្ញាតឱ្យចូលប្រទេសអ៊ីស្រាអែល។

១១. ក្រសួងសុខាភិបាល​អ៊ីស្រាអែល ប្រាប់​ឱ្យរក្សាអនាម័យ។ ជៀសវាងការចាប់ដៃគ្នា។

សូមជម្រាប​ថា គិតមកត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ​២០២០ អ៊ីស្រាអែល​មានករណីឆ្លង COVID-19 ចំនួន ១៧នាក់ ក្នុងនោះជាសះស្បើយបាន ២នាក់៕

ប្រភព៖ Jewishpress

ប្រែសម្រួល៖ សំភី

អត្ថបទថ្មី
;