ក្រសួង​សុខា​ភិបាល​ឡាវ និយាយ​យ៉ាងណា​ខ្លះ ពេល​ប្រទេស​ខ្លួន​មិនទាន់​មាន​​កូរ៉ូណា?

  • 2020-03-06 08:33:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អនុរដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ឡាវ លោក​ Phouthone Muongpak បាន​ប្រាប់​ទៅ​អ្នកការទូត​ ក្នុង​កិច្ចប្រជុំមួយកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ​២០២០ថា ឡាវ​នៅតែជា​ប្រទេស​ដែលមិនទាន់​មាន​ករណីឆ្លង COVID-19 នៅឡើយ​ទេ បើទោះបី​ជា​មេរោគនេះ បាន​រាលដាល​ដល់​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​ទៅ​ហើយក្តី។

លោកបាន​អះអាងថា៖ «យើង​មាន​ទំនុកចិត្តលើ​ប្រព័ន្ធ​ត្រួតពិនិត្យ​របស់យើង»។ លោកថា ឡាវ​មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​គ្រប់គ្រាន់​ ដែល​គ្របដណ្តប់​នៅទូទាំង​ប្រទេស។

កាលពី​ម្សិលមិញនេះ ឡាវ​មាន​ករណី​សង្ស័យ COVID-19 ចំនួន​៥៣នាក់ ប៉ុន្តែក្រោយពេលធ្វើការពិនិត្យ គឺពួកគេមិនមានផ្ទុកមេរោគនេះទេ។

ឡាវ​ជាប្រទេសមួយ​ក្នុងចំណោម៣ប្រទេសអាស៊ាន រួមមាន មីយ៉ាន់ម៉ា និងប្រ៊ុយណេ ដែលពុំទាន់មានករណីឆ្លង COVID-19 នៅឡើយទេ គិតមកដល់ពេលនេះ។

យ៉ាងណាមិញ លោកអនុរដ្ឋមន្រ្តី ក៏បាន​សារភាពអំពីបញ្ហាប្រឈមខ្លាំងផងដែរ ក្នុងការទប់ស្កាត់​វីរុសនេះ ដោយ​សារតែឡាវ នៅជាប់ព្រំដែនជាមួយប្រទេសចិន ​ដែលជាចំណុច​ផ្ទុះជំងឺដ៏កាចសាហាវនេះ ហើយ​ឡាវ ក៏មានពលរដ្ឋចិនច្រើន ដែលជាអ្នករកស៊ី កម្មករ និង​ទេសចរ​ផងដែរ៕

ប្រភព៖ Vientiane Times ប្រែ​សម្រួល៖ សំភី

;