ប្រទេសអាស៊ានមួយទៀតហើយ ស្គាល់ករណីឆ្លងកូរ៉ូណាលើកដំបូង
- 2020-03-10 06:45:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសអាស៊ានមួយទៀតហើយ ស្គាល់ករណីឆ្លងកូរ៉ូណាលើកដំបូង
ចន្លោះមិនឃើញ
ប្រទេសអាស៊ានទី៨ ដែលបានស្គាល់ករណីឆ្លងវីរុសកូរ៉ូណា COVID-19 ជាលើកដំបូង គឺប្រទេសប្រ៊ុយណេ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលប្រ៊ុយណេ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។
វីរុសនេះ ត្រូវបានរកឃើញវិជ្ជមានលើបុរសអាយុ ៥៣ឆ្នាំម្នាក់ បន្ទាប់ពីធ្វើដំណើរមកពីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៣ ខែមីនា ជាមួយមិត្តភក្តិ ៣នាក់។
ក្រសួងឱ្យដឹងថា អ្នកជំងឺមានអាការៈគ្រុនក្តៅ កាលពីថ្ងៃសៅរ៍ ហើយទទួលបានការព្យាបាល នៅមន្ទីរពេទ្យដ៏ធំជាងគេបំផុតមួយ ក្នុងប្រទេសប្រ៊ុយណេ កាលពីថ្ងៃអាទិត្យ និងបានរកឃើញថាគាត់មានផ្ទុក COVID-19 កាលពីម្សិលមិញ។ យ៉ាងណាមិញ គាត់ស្ថិតក្នុងស្ថានភាពល្អនៅឡើយ៕