កីឡាករកំពូលម្នាក់របស់ PSG ឈឺស្ងាត់ៗត្រូវ​គេ​តេស្ត​រក​វីរុស​កូរ៉ូណា

  • 2020-03-11 02:26:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Kylian Mbappé អវត្តមានពេលហ្វឹកហាត់ចំនួន ៣ ថ្ងៃមកហើយ ទោះជាក្រុមកំពុងមានភារកិច្ចលេង Champions League ក៏ដោយ។

រូបថត៖ Goal
យោងតាមប្រភពព័ត៌មាននានានៅបារាំង បានឲ្យដឹងថា ខ្សែប្រយុទ្ធកំពូលរបស់ PSG រូបនេះកំពុងឈឺ ទាំងគ្មានមូលហេតុច្បាស់លាស់ណាមួយឡើយ។ កីឡាករវ័យ ២១ ឆ្នាំរូបនេះ ក៏ត្រូវបានគេធ្វើតេស្តពិនិត្យរកមើលវីរុស​កូរ៉ូណាផងដែរ ប៉ុន្តែមិនទាន់ចេញលទ្ធផល។ យ៉ាងណា វាអាចបានចម្លើយឆាប់ៗនេះ។

នៅវគ្គ ១៦ ក្រុមចុងក្រោយជើងទី ២ Champions League ក្លឹប Paris Saint-Germain នឹងត្រូវប្រកួតទល់នឹង Borussia Dortmund នៅថ្ងៃទី ១១ ខែមីនា ២០២០ ធ្វើឡើងនៅកីឡដ្ឋាន Le Parc des Princes ប្រទេសបារាំង នឹងត្រូវបិទទ្វារ មិនបើកឲ្យអ្នកគាំទ្រចូលកីឡដ្ឋានឡើយ ដើម្បីជៀសវាងការឆ្លងវីរុសខាងលើ។ សម្រាប់ជើងទី​១ Paris ១- ២ Dortmund ៕

រូបថតក្លឹប៖ Paris

ប្រភព៖ France24 | sportbible ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;