អ៊ីស្រាអែល ប្រើ​វិធានការ​​មួយ​ដំបូងគេ​លើលោក ដើម្បី​ទប់ស្កាត់​កូរ៉ូណា

  • 2020-03-11 04:56:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក Benjamin Netanyahu បាន​ប្រកាស​កាលពី​ថ្ងៃទី​៩ ខែមីនា​ថា គ្រប់​អ្នកដំណើរ​ទាំងអស់​ដែលមកពី​ប្រទេស​ដទៃ មិនខ្វល់ថា​ជាពលរដ្ឋអ៊ីស្រាអែល ឬជន​បរទេសទេ ពេល​ចូលមក​ក្នុងប្រទេស ត្រូវតែ​ដាក់ខ្លួនឯង​ឱ្យនៅដាច់​ដោយឡែក​ពីគេ​ក្នុងផ្ទះ រយៈពេល​១៤ថ្ងៃសិន។ វិធានការ​នេះ ត្រូវបាន​គេជឿជាក់ថា ជាគោលការណ៍​ដំបូងបំផុត​ក្នុង​ពិភពលោក ដើម្បីទប់ស្កាត់​ការរីករាល​វីរុស​កូរ៉ូណាថ្មី COVID-19។

រូបថត៖ AP
លោក​បាន​ហៅវិធានការ​នេះថា​ជាការ​លំបាក​បំផុត​មួយ ប៉ុន្តែវាជាការ​សម្រេចចិត្ត​ដ៏​សំខាន់។ ការ​ចាប់ផ្តើម​វិធានការ​នេះ នឹង​ធ្វើឡើង​នៅថ្ងៃទី១២ ខែមីនា​តទៅ។

ចំពោះ​ជនបរទេសវិញ ត្រូវតែ​បង្ហាញ​ការប្តេជ្ញាចិត្ត​ថា ធ្វើរឿង​នេះឱ្យបាន​ដាច់ខាត បើពុំដូច្នោះទេ នឹង​មិនត្រូវបាន​អនុញ្ញាត​ឱ្យចូលប្រទេស​អ៊ីស្រាអែល​ឡើយ។

គិតមក​ត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ​២០២០នេះ អ៊ីស្រាអែល​មាន​ករណីឆ្លង COVID-19 ចំនួន ៧៥នាក់​ហើយ ក្នុងនោះ​ជាសះស្បើយ បាន ៤នាក់៕

ប្រភព៖ Haaretz

ចុចអាន៖

ប្រែសម្រួល៖ សំភី

អត្ថបទថ្មី
;