ក្តៅៗ! មន្រ្តី​អន្តោប្រវេសន៍​ថៃ ២​រូបនៅ​ព្រលាន​យន្តហោះសុវណ្ណភូមិ ឆ្លង​កូរ៉ូណា

  • 2020-03-11 07:28:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខភាពសាធារណៈថៃ បាន​ប្រកាស​នៅថ្ងៃទី១១ ខែមីនានេះអំពីការរកឃើញ​ករណីឆ្លង​វីរុសកូរ៉ូណាថ្មី COVID-19 ចំនួន​៦នាក់ ក្នុងនោះមាន ២នាក់ជាមន្រ្តីអន្តោប្រវេសន៍នៅព្រលានយន្តហោះសុវណ្ណភូមិ។ នេះបើតាមការចុះផ្សាយរបស់ Bangkok Post។

រូបថត៖ Bangkok Post
មន្រ្តី​ម្នាក់ មានអាយុ២១ឆ្នាំ បាន​ធ្លាក់ខ្លួនឈឺនៅថ្ងៃទី៨ ខែមីនា ហើយ​កើតអាការៈគ្រុនក្តៅ និង​ឈីក្បាល។ ក្រោយ​ពិនិត្យរកឃើញថា គាត់​មានផ្ទុក COVID-19។ ចំណែកម្នាក់ទៀត មាន​អាយុ៤០ឆ្នាំ ដោយគាត់​ចាប់ផ្តើមក្តៅខ្លួន និង​ក្អក នៅថ្ងៃទី៧ ខែមីនា ហើយ​បាន​ស្វែងរកការព្យាបាល​នៅពេទ្យឯកជន។

សារព័ត៌មានដដែលនេះ អះអាងថា មន្រ្តីទាំងពីររូបមានការទាក់ទងជាមួយភ្ញៀវបរទេសជាច្រើននាក់ រួមទាំងប៉ះឥវ៉ាន់ និងកាន់ប៉ាស្ព័ររបស់ភ្ញៀវផងដែរ។

អ្នកជំងឺទី៣ គឺជាបុរស​ថៃ​អាយុ ២៥ឆ្នាំ ធ្វើការនៅក្រុមហ៊ុនឯកជន​មួយកន្លែង។

ទី៤ គឺស្រ្តីថៃអាយុ ២៧ឆ្នាំ ដែល​ត្រឡប់មកពីកូរ៉េខាងត្បូង។

ទី៥ គឺ​ជាបុរសថៃ​អាយុ ៤០ឆ្នាំ ដែលត្រឡប់មកពីប្រទេសជប៉ុន។

ទី៦ គឺ​បុរសសិង្ហបុរី អាយុ ៣៦ឆ្នាំ ដែល​ធ្វើអាជីវកម្មនៅក្នុងប្រទេសថៃ។

ដូច្នេះ ថៃមានករណីឆ្លង COVID-19 កើនដល់ចំនួន៥៩នាក់ហើយ ក្នុងនោះព្យាបាលជាសះស្បើយ ៣៤នាក់៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;