ក្រសួងព័ត៌មានសម្រចបង្កើតគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ
- 2020-03-12 08:51:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងព័ត៌មានសម្រចបង្កើតគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ
ចន្លោះមិនឃើញ
ក្រសួងព័ត៌មាន សម្រេចបង្កើតគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមប្រព័ន្ធផ្សព្វផ្សាយ និងតាមបណ្តាញទំនាក់ទំនងសង្គមនានានៅព្រះរាជាណាចក្រកម្ពុជា ដើម្បីរាំងខ្ទប់ព័ត៌មានក្លែងក្លាយដែលធ្វើឱ្យខូចសណ្តាប់ធ្នាប់សង្គម និងធ្វើឪ្យចលាចលនៅក្នុងសង្គម។
គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ មានសមាសភាព លោក អ៊ុក ប្រាថ្នា រដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មាន ជាប្រធាន និងមន្ត្រីរបស់ក្រសួងព័ត៌មានចំនួន ២២រូបផ្សេងទៀតត្រូវតែតាំងជាអនុប្រធាន និងជាសមាជិក។
• តាមដានការផ្សាយព័ត៌មានក្លែងក្លាយតាមប្រព័ន្ធផ្សព្វផ្សាយ និងដំណឹងមិនពិតតាមបណ្តាញទំនាក់ទំនងសង្គម
• ធ្វើការឆ្លើយតបជូនសាធារណជនឲ្យទាន់វេលា តាមគ្រប់បធ្យោបាយដែលមានស្រាប់
• សហការជាមួយស្ថាប័នសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ធ្វើការឆ្លើយតបឲ្យទាន់ពេលវេលារាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតតាមគ្រប់មធ្យោបាយ
• សហការជាមួយ ស្ថាប័នពាក់ព័ន្ធ និងអង្គភាព ឬក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមដើម្បីរាំងខ្ទប់ (Blog) គេហទំព័រ គណនី ឬទំព័រ(Page) ទាំងឡាយដែលផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាននាំឱ្យមានការជ្រួលច្របល់ក្នុងសង្គម និងចាត់វិធានការតាមផ្លូវច្បាប់
• ធ្វើរបាយការណ៍ជូនថ្នាកដឹកនាំក្រសួងអំពីស្ថានភាពនៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាននាំឱ្មានការជ្រួលច្របល់ក្នុងសង្គម និងស្នើសុំគោលការណ៍ដើម្បីអនុវត្ត និងចាត់វិធានការតាមនីតិវិធីច្បាប់។
គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នេះមានអនុគណៈកម្មការចំនួន២ចំណុះរបស់ខ្លួន ១. អនុគណៈកម្មការតាមដានមាតិកាផ្សាយ និងកំណត់អត្តសញ្ញាណ ដែលមានលោក ជួន ចាន់ភារុណ ទីប្រឹក្សា និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍ ជាប្រធាន និង ២. អនុគណៈកម្មការទំនាក់ទំនង និងចាត់វិធានការ មានលោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍ ជាប្រធាន៕