លោក គួច ចំរើន ជំរុញឱ្យក្រុមហ៊ុនធ្វើផ្លូវ ៣៤ខ្សែក្នុងខេត្តព្រះសីហនុត្រូវពន្លឿនឲ្យបានទ្វេដង
- 2020-03-13 02:57:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក គួច ចំរើន ជំរុញឱ្យក្រុមហ៊ុនធ្វើផ្លូវ ៣៤ខ្សែក្នុងខេត្តព្រះសីហនុត្រូវពន្លឿនឲ្យបានទ្វេដង
ចន្លោះមិនឃើញ
លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានជំរុញឱ្យក្រុហ៊ុន និងកងវិស្វកម្មស្ថាបនាផ្លូវទាំង៨ ត្រូវពន្លឿនការសាងសង់ផ្លូវ និងដាក់លូឱ្យបានទ្វេដងទើបទាន់ពេលវេលា។ ការលើកឡើងនេះនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៤ខ្សែ កាលពីថ្ងៃទី១២ ខែមីនា នៅខេត្តព្រះសីហនុ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមហ៊ុន និងកងវិស្វកម្មទាំង៨ ដូចខាងក្រោម៖
១. ត្រូវពន្លឿនការសាងសង់ឱ្យបានទ្វេដង ដោយក្រុមហ៊ុន២ បានស្ថាបនា និងដាក់ប្រព័ន្ធលូតាមផែនការ ចំពោះក្រុមហ៊ុន ៦ ទៀត ការស្ថាបនាផ្លូវ និងលូមិនទាន់តាមតម្រូវការនៃរយ:ពេលសាងសង់ ៨ខែ។
២. បញ្ហាការកកស្ទះចរាចរណ៍នៅតាមការដ្ឋានមួយចំនួន ពិសេសការដ្ឋានផ្លូវឯករាជ្យ ក្រុមហ៊ុនចង់លឿន មិនបានគិតពីផលប៉ះពាល់ដល់ការធ្វើចរាចរណ៍ ក៍ដូចជាការកាយដាច់ប្រព័ន្ធទឹកស្អាត ខ្សែកាបអគ្គីសនី កាបអុបទិចជាដើម ពិសេសត្រូវដាក់ស្លាកសញ្ញាចរាចរណ៍ឱ្យបានត្រឹមត្រូវ ។
៣. ប្រព័ន្ធលូត្រូវធ្វើការកែសម្រួលតាមបទដ្ឋានបច្ចេកទេស និងតាមកិច្ចសន្យា និងបានជម្រុញឱ្យក្រុមបច្ចេកទេសចុះពិនិត្យគ្រប់ការដ្ឋាន ប្រសិនបើរកឃើញថា ដាក់លូមិនមានលក្ខណ:បច្ចេកទេសត្រឹមត្រូវតម្រូវឱ្យកាយចេញ ។
៤. បញ្ចៀសផលប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋចេញ-ចូល ក៍ដូចជាការធ្វើដំណើរ។
៥. ការស្ថាននាផ្លូវ ដាក់លូត្រូវតាមបទដ្ឋានបច្ចេកទេសដូចជា ដែក បេតុងមានគុណភាព និងការស្រោចទឹក។
លោកអភិបាលខេត្ត បានសំណូមពរឱ្យក្រុមហ៊ុនសាងសង់ទាំង៨ ត្រូវសហការជាមួយក្រុមហ៊ុនអានកូ (ផលិតទឹកស្អាត) ក្រុមហ៊ុនខ្សែកាបអុបទិច និងអគ្គិសនីខេត្ត ដើម្បីការស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ឱ្យបានរលូនតាមការគ្រោងទុក៕