ចម្រៀង ៣បទលើ YouTube ផលិតកម្មឡេងណាវ៉ាត្រា មានទស្សនាលើស ១០លានដង

  • 2020-03-16 03:21:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផលិតកម្ម Galaxy Navatra កំពុងតែទាក់ទាញប្រជាប្រិយភាពពីអ្នកលេងបណ្ដាញសង្គម YouTube និង Facebook ជាច្រើនបន្ទាប់​ពីបានបញ្ចេញ បទចម្រៀងថ្មីៗ និងត្រូវចិត្តអ្នកស្ដាប់រហូតដល់មានអ្នកចូលទស្សនារាប់លាននាក់។

គិតមកដល់ពេលនេះផលិតកម្ម Galaxy Navatra ទើបតែបង្កើត Channel YouTube ផ្លូវការរបស់ខ្លួនបានតែជាង ១ឆ្នាំ ប៉ុណ្ណោះ ដោយ​បង្កើតឡើងនៅថ្ងៃទី ២០ កុម្ភ: ២០១៩។ បច្ចុប្បន្នគណនី YouTube របស់ផលិតកម្មនេះមាន ចំនួន Subscribers ជាង ៥៥០ម៉ឺននាក់។

ខាងក្រោមនេះជាបទចម្រៀង ៣បទដែលមានទស្សនាច្រើនជាគេលើ YouTube ផលិតកម្មឡេងណាវ៉ាត្រា៖

១. បទ «ផ្កាអ្វី? (គន់មើលក្នុងសួន )» - ធឿន បុរី & អ៊ុក សុវណ្ណារី [ LYRIC VIDEO ] មាន ចំនួន អ្នកចូលទស្សនា ១៥,២លាន នាក់

២. បទ «គេនោះជាស្រីកាប់ដាវ» ច្រៀងដោយ តន់ ចន្ទសីម៉ា [ OFFICAL AUDIO ] មាន ចំនួនអ្នកចូលទស្សនា ១១,៤លាន នាក់

៣. បទ «ឡានសារ៉ែន» ច្រៀងដោយ តន់ ចន្ទសីម៉ា [ OFFICIAL AUDIO ] មាន ចំនួន អ្នកចូលទស្សនា ១០,៧លាន នាក់

អត្ថបទ៖ ម៉េងងី

;