ប្រជាជន​វៀតណាម នាំគ្នា​ដោនឡូត​ app មួយ​នេះ ច្រើនជាង Facebook ទៅទៀត

  • 2020-03-16 04:03:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


NCOVID គឺជា app រាយការណ៍​សុខភាព និង​ផ្សព្វផ្សាយ​ព័ត៌មាន​វីរុស​កូរ៉ូណា​ថ្មី COVID-19 ដែលបង្កើតឡើង​ដោយ​រដ្ឋាភិបាល​វៀតណាម។ ក្រោយ​ប្រកាស​ឱ្យប្រើ ១សប្តាហ៍​មក app នេះ ត្រូវបាន​ដោនឡូត​យ៉ាងរហ័ស​ច្រើន​ជាងគេ​បំផុត​ក្នុងប្រទេស នៅលើ​ទូរសព្ទដែល​ដំណើរការ​ដោយប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android។

គិតត្រឹមថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០ app នេះ ត្រូវ​បាន​ដោនឡូត​ច្រើនជាងគេ​បំផុតនៅលើ App Store ខណៈវាស្ថិតនៅ​លេខ៣ លើ Google Play។

រដ្ឋាភិបាល​វៀតណាម បាន​ជំរុញ​ឱ្យ​សាធារណជន​ដោនឡូត​កម្មវិធីនេះ និង​ផ្តល់ព័ត៌មាន​ដើម្បី​គាំទ្រ​ដល់​កិច្ចប្រឹងប្រែង​ផ្នែកសុខភាព ក្នុងការ​គ្រប់គ្រង​ជំងឺឆ្លង COVID-19។

សម្រាប់​ការប្រើប្រាស់ គឺ app នេះ​នឹងសួរ​អ្នកប្រើប្រាស់​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន និង​គ្រួសារ និង​ព័ត៌មានលម្អិត​អំពីការទាក់ទងជាមួយមនុស្ស​ទូទៅ ហើយបន្ទាប់មក​ app នេះនឹង​វាយតម្លៃ ហើយ​បញ្ជូន​ចម្លើយ​មកឱ្យអ្នកប្រើប្រាស់​វិញ៕

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;